ជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវកម្លាំងកងរាជអាវុធហត្ថ ចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការ
(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណនៅវេលាម៉ោង០២និង៣០នាទីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងចុះប្រតិបត្តិការបង្រ្កាបករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចក្រោយសាលាគរុកោសល្យ ស្ថិតក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១–ឈ្មោះ ឈិវ សៅដា ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្នភូមិព្រៃឬស្សី សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ, ២–ឈ្មោះ ចិ ប៊ុនឈីត ហៅ ឆើត ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មករ បច្ចុប្បន្ន រស់នៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ និងដកហូតបាននូវវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ០១គ្រឿង, ទូរសព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A31 ពណ៌ខ្មៅ និង OPPOពណ៌ទឹកមាស) ហើយបញ្ជូនទៅកាន់មូលដ្ឋានកងរាជអាវុធក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី សុខ ឡេង បានឱ្យដឹងថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានប្រើប្រាស់គ្រឿនញៀនពិតប្រាកដមែន រួចកសាងសំណុំរឿងបញ្ជូនទៅកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ជនសង្ស័យរួមនឹងវត្ថុតាង ក្រោយពីសាកសួរកសាងសុំណុំរឿងរួច ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅតុលាការហើយនៅថ្ងៃអាទិត្យ ទី២៩ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីអនុវត្តតាមនីតិវិធី៕