ព័ត៌មានជាតិ

ឯកឧត្តមអភិ​សន្តិបណ្ឌិត ​ស សុខា ត្រៀម​បង្កើនមន្ត្រីន​គរបាលប៉ុស្តិ៍រដ្ឋបា​លឃុំ សង្កាត់ ឱ្យ​បាន​តិច​បំផុត ១០នា​ក់ នៅឆ្នាំ២០២៥​-២០២៦!

ភ្នំពេញ៖ថ្លែងក្នុងពិធីបិទស​ន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុង​ការរក្សា​សន្តិសុខ សណ្តា​ប់ធ្នាប់សាធារណៈ និងសុវត្ថិភាពស​ង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិស​ដៅការងា​រឆ្នាំ២០​២៥ របស់អ​គ្គស្នងការដ្ឋាននគរបា​លជាតិ នៅទីស្តីកា​រក្រសួងម​ហាផ្ទៃ នាព្រឹក​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២​៤ ឯកឧត្តមអភិស​ន្តិបណ្ឌិត ស សុខា ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួង​មហាផ្ទៃ ប្រកា​សបង្កើនចំ​នួនកម្លាំង​មន្ត្រីនគរ​បាល នៅ​តាមប៉ុស្តិ៍រដ្ឋបា​លឃុំ សង្កាត់ ​យ៉ាងហោចណា​ស់តិចបំផុត ១០នាក់ នៅឆ្នាំ២​០២៥២០២៦ ខា​ងមុខនេះ។

ប្រមុខក្រសួង​មហាផ្ទៃកម្ពុជា បានក​ត់សម្គាល់ថា នាពេលបច្ចុប្បន្ន តាមបណ្តាប៉ុស្តិ៍រដ្ឋបាលឃុំ សង្កា​ត់មួយចំនួន មិ​នទាន់មាន​មន្ត្រីគ្រប់គ្រាន់​ និងសមមូល​ទៅនឹងចំនួនប្រជាពលរដ្ឋ ក៏ដូចជាភូមិសា​ស្ត្រដែលត្រូវគ្រប់គ្រងនៅ​ឡើយទេ ប៉ុន្តែមន្រ្តីនគ​របាលជាតិគ្រប់មូលដ្ឋាន បានខិតខំលះបង់​ពេលវេលាលើស​ម៉ោង​ដែលច្បាប់កំណត់ បម្រើសេវា​ជូនប្រជាពល​រដ្ឋ ទាំងការងារសន្តិសុខ និងការងារ​រដ្ឋបាល ព្រមទាំង​សេវាសាធារណៈផ្សេងៗទៀត មិន​ថាថ្ងៃសម្រាក​នោះទេ គឺមានតែ​ធ្វើលើ​សថ្ងៃធម្មតា​នៅថ្ងៃមាន​បុណ្យ​ជាតិ អន្តរជា​តិ និងព្រឹត្តិការណ៍ផ្សេងៗ។

ពីវេទិ​កាអធិបតីនោះ​ដែរ ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិ​ធានការ​ទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំ​នើង ដោយ​ឯកឧត្តមបា​នសង្កេតឃើញថា នាពេ​លថ្មីៗនេះ ករ​ណីក្មេងទំនើង​ ហាក់មាន​ការអន់ថ​យបន្តិច ក្រោយ​ការអនុវត្ត និងយកចិត្តទុក​ដាក់ខ្ពស់ពី​មន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។ តែទោះជាយ៉ាងក៏ដោយ ឯកឧត្តម បន្ថែមថា តទៅមុខ​ទៀតបញ្ហានេះនៅតែបន្តកើតមាន ដែលទាមទារ​ឱ្យមានការយកចិត្ត​ទុកដាក់​បង្រ្កាបឱ្យទា​ន់ពេលវេលា។

ជាមួយគ្នានេះ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា បានជំរុញឱ្យអាជ្ញាធរ និងកងកម្លាំងនគរបាលជាតិ បន្តយកចិត្តទុកដាក់​លើការផ្តល់សេវាសារធារណៈ ក្នុងដែនសមត្ថកិច្ចនគរបាល ជាពិសេសសេវា​លិខិតស្នាម​រដ្ឋបាល ដូចជា៖ អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងលិខិត​បញ្ជាក់​ផ្សេងៗ ដើម្បីផ្ដល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កា​លទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ​មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះដែរ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានសម្ដែងនូ​វការកោតសរ​សើរដល់ថ្នាក់​ដឹកនាំ​អគ្គស្នងការដ្ឋាននគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីន​គរបាល​ជាតិគ្រប់លំដាប់ថ្នាក់ ដែលខិត​ខំយកអស់កម្លាំងកាយចិត្ត ទ្រសភាពការណ៍ ស្របពេល​ដែលពិភ​ពលោក មានការប្រែប្រួល ក្នុងព្រឹត្តិការណ៍ធំៗមួយចំនួន ទាំងកម្រិតជាតិ និងអន្តរជាតិ​ក្នុងឆ្នាំ២០២៤ ជាពិសេសការគ្រប់គ្រងស្ថានការ​ណ៍ ១៨សីហា និងការគ្រប់គ្រងបានដោយ​សុវត្ថិភាពក្នុងព្រះរា​ជពិធីបុ​ណ្យអុំទូកនាពេលកន្លងទៅនេះ។

ឯកឧត្តមអភិសន្តិប​ណ្ឌិត ស សុខា បានផ្តល់អនុសាសន៍មួយចំនួនដល់ស្នងការដ្ឋាននគរបាលជាតិ ត្រូវបន្តការពារឱ្យបាន​ដាច់ខាតនូវខឿនសន្តិភាព អធិបតេយ្យជាតិ បូរណភាពទឹក​ដីការពារបាវចនា​ជាតិ និងរដ្ឋធម្មនុញ្ញ ធានាថែរក្សារឹងមាំនូវធ្លុងសាមគ្គីភាព ឯកភាពផ្ទៃក្នុងជាតិ និងទប់ស្កាត់កា​របង្កើតកម្លាំង​ប្រឆាំង ឬក៏កម្លាំងប្រដាប់អាវុធខុសច្បាប់ណាមួយ ខិតខំចាត់វិធានកា​រពង្រឹងសន្តិសុខ​ផ្ទៃក្នុងឱ្យបានរឹងមាំ​ ធានាការពារប្រក្រតីភាពនៃដំណើការ និងការប្រព្រឹត្តទៅរបស់ស្ថាប័នជាតិ ធានាព្រះរាជ​សុវត្ថិភាពថ្វាយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ។

ឯកឧត្តម ក៏បា​នជំរុញឱ្យខិតខំអនុវត្តចលនាគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម ប្រើប្រាស់គ្រប់វិធានការ និងមធ្យោ​បាយ ខិតខំកា​ត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ បន្ដពង្រឹង និងអប់រំណែនាំដ​ល់កងកម្លាំង​អនុវត្តច្បាប់ ដែលមានភារកិច្ចបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដើម្បីកែប្រែឥរិយាបថធ្វើការ​ងារផ្តល់សេវា​តម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button