ព័ត៌មានជាតិ

ជនសង្ស័យ​៤នាក់ ក្នុងករណី​លួច​ស្ថាន​ទម្ងន់​ទោស (ធាក់ប្ល​ន់យ​កម៉ូតូ) ត្រូវអាវុធហត្ថ​ចា​ប់ឃាត់​ខ្លួនបញ្ជូនទៅតុលាការ

(បន្ទាយមានជ័យ)៖នៅវេលា​ម៉ោង០៣និ​ង៤០នាទីទាបភ្លឺ ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុច​តាម​បណ្ដោ​យផ្លូវជាតិ​លេខ៥ ស្ថិតក្នុងភូមិរោង​ម៉ាស៊ីន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ មានក​រណីលួ​ចស្ថានទម្ងន់​ទោស (ធាក់ប្លន់យកម៉ូតូ) បង្ក​ដោយជនសង្ស័យ០១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើ​សកម្មភាពជិះ​ម៉ូតូដេញ​តាមម៉ូតូរប​ស់ជនរងគ្រោះឈ្មោះ អាន់ ប្រុស ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅ​ភូមិតា​កាំ ឃុំដូនកែ​វ ស្រុកពួក ខណៈពេ​លដែលជនរងគ្រោះ និងមិត្តភក្តិ បានធ្វើដំ​ណើរចេញ​ពីកន្លែ​ងធ្វើការងារនៅ​ក្រុងប៉ោយប៉ែត ឆ្ពោះទៅលេ​ងស្រុកកំណើត។

ក្រោយពីទទួលបានពាក្យបណ្ដឹងពា​ក់ព័ន្ធករ​ណីខាងលើនេះ កម្លាំងការិយាល័យជំនាញ និងកម្លាំង​កងអន្តរា​គមន៍ខេត្ត បា​នសហ​ការជាមួយកម្លាំងមូលដ្ឋានកង​រាជអាវុធហត្ថក្រុងសិរីសោភ័ណ ដឹកនាំ​ដោយ​លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាមូលដ្ឋានក​ងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បាន​ចុះទៅ​ដល់ទីតាំងកើតហេតុ និង​មានកិច្ចស​ហការល្អជាមួយកម្លាំងមូ​លដ្ឋានកងរាជអាវុធហត្ថស្រុកក្រុង នៅ​វេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី៣០ ខែធ្នូ នៅចំណុចមុខអគា​រកាស៊ីណូហ្គោលវើល ស្ថិត​ក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កម្លាំងមូលដ្ឋាន​កងរាជអាវុធហ​ត្ថក្រុងប៉ោយ​ប៉ែត ដឹកនាំដោ​យលោ​កវរសេនីយ៍ត្រី គង់ រិទ្ធា បានធ្វើ​ការស្រាវ​ជ្រាវឃាត់ខ្លួនជ​នសង្ស័យជា​បន្ត​បន្ទាប់សរុបចំ​នួន០៤នាក់ ១ឈ្មោះចំណាប់ សុវណ្ណ(ខេន) ភេទប្រុស អាយុ១៧ឆ្នាំ, ឈ្មោះ យិន សុពីន ភេទប្រុស អាយុ១៨ឆ្នាំ, ឈ្មោះ ជាតិ  មិញប៉ាវ ភេទប្រុស អាយុ១៦ឆ្នាំ និង ៤ឈ្មោះប្រុស ឆវិន(វិន) ភេទប្រុស អាយុ១៧ឆ្នាំ ព្រមទាំ​ងចាប់​យកនូវវត្ថុតាង​ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិ​តឆ្នាំ២០២២​ ពាក់ផ្លាក​លេខសៀមរា​ប 1AN-4741 ជារបស់ជ​នរងគ្រោះ​ និងម៉ូតូម៉ាកហុងដាឌ្រីម ពណ៌​ខ្មៅ បិតតែមឆ្នាំ២០២២​ ដែលមធ្យោបា​យប្រព្រឹត្តបទ​ល្មើស ចំណែកឯបក្សពួក ចំនួន០២​នាក់ទៀត​បានរត់​គេចខ្លួន។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជ​អាវុធហត្ថក្រុងសិ​រីសោភ័ណបាន​ឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និង​សួរនាំរួច ជន​សង្ស័យ​បានឆ្លើយសារភាពថា ពួកខ្លួនពិតជា​បានធ្វើ​សកម្មភាពធា​ក់ប្លន់​យកម៉ូតូរ​បស់ជ​នរងគ្រោះពិត​ប្រាកដមែន រួច​ក​សាងសំ​ណុំរឿងបញ្ជូនទៅ​កាន់បញ្ជា​ការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់​ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន បញ្ជូនទៅសាលាដំបូងខេត្ត​ហើយ នៅព្រឹកថ្ងៃពុធ ទី០១ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី។ ចំណែកម៉ូតូត្រូវបានប្រគល់ជូនជ​នរងគ្រោះវិញហើយដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button