ព័ត៌មានជាតិ

ស្នងការនគរបា​លខេត្តបន្ទាយមានជ័យ​ ចេញសេចក្តីប្រកាសព័ត៌​មាន ជុំវិញ​កា​រចុះផ្សាយ​ព័ត៌មា​នមិនពិតរបស់គ​ណនីហ្វេសប៊ុក Chhay Phallin-ឆាយ ផល្លីន លើករណីក្មេងទំនើង​នៅក្រុង​ប៉ោយប៉ែ​ត​មា​នប្រើប្រាស់អាវុធ

បន្ទាយមានជ័យ៖ក្រុមកា​រងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរ​បាលខេត្ត​បន្ទាយមានជ័យ នៅរសៀលថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥នេះ បាន​ចេញសេចក្តីប្រកាសព័ត៌មាន​ជម្រាបជូន ដល់​សាធារណជន អ្នក​សារព័ត៌មាន និងអ្នកប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គមជ្រាប​ថាៈ ថ្មីៗនេះ មានអា​ខោនហ្វេ​ស បុកឈ្មោះ៖ Chh​ay Phallin-ឆាយ ផល្លីន ដែលបាន​បង្ហោះវីដេ​អូមានខ្លឹមសា​រថា “ឡូយណា​ស់ក្មេងទំនើង​មានកាំភ្លើងប្រើ ប្រាស់ ជួយស៊ែរតិចផង 1/1/2025 ក្រុងប៉ោ​យប៉ែត” ។

កម្លាំងជំនា​ញនៃស្នងការដ្ឋានន​គរបាលខេត្តបន្ទាយមា​នជ័យ បានធ្វើការស្រាវជ្រាវឱ្យដឹងថា អា​ខោនហ្វេសបុក​ ឈ្មោះ Chhay Phallin –ឆាយ ផល្លីន បំណងច​ង់បង្ហោះព័ត៌មានរន្ធត់ និងព័ត៌មា​នចាស់ៗ (ព័ត៌មាន​មិនពិត) ចង់ឱ្យផេកឬ ក៏អាខោន​ហ្វេសបុកខ្លួនឯងល្បី ធ្វើអោយមានការ​ចាប់អារម្មណ៍​ពីម​ហាជនប្រើប្រាស់បណ្តេញ​ទំនាក់ទំនងសង្គម ។ កម្លាំង ជំនាញបានធ្វើ​ការឆែក​មើល​ប្រវត្តិអាខោនហ្វេសបុក Chhay Phallin-ឆាយ ផល្លីនមក បានឱ្យឃើញថា មានព័ត៌​មានជា ច្រើនដែល​បានយកទៅបង្ហោះឡើងវិញ​ជាព័ត៌មានមិនពិត មានប្រតិកម្មជាមួ​យស្ថាប័នពាក់ព័ន្ធ​មួយចំនួនរួចទៅហើយ ។

ជំនាញបានធ្វើការស​ន្និដ្ឋានបឋមថា ​អាខោនហ្វេ​សបុក Chhay Phallin –ឆាយ ផល្លីន បង្ហោះគ្រា​ន់តែចង់ឱ្យផេក ខ្លួនឯងល្បី ចំពោះរូបភាពវីដេអូខាងលើ មិនទាន់ដឹងប្រភព ឬទីតាំងច្បាស់​លាស់នៅ​ឡើយ ។ដូច្នេះសូម​ឲ្យម្ចាស់អាខោនហ្វេសបុក Chhay Phallin –ឆាយ ផល្លីន ជួយ​សហការ​ផ្តល់ព័​ត៌មាន​ពីរូប​ភា​ពវីដេអូ​ខាងលើ ​ដើម្បីឱ្យសមត្ថកិច្ចមាន​មូលដ្ឋាន​ចាត់ការតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button