ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តប៉ៃលិន រៀប​ចំរថយន្តក្រុង ​០២គ្រឿង ជួយដឹ​កជញ្ជូនសិស្ស ​ដែលមាន​អាណាព្យាបាល ធ្វើអា​ជីកម្មនៅផ្សា​រព្រំដែ​នថៃ-កម្ពុជា ដើម្បីផ្តល់​ឱកាសឱ្យពួ​កគាត់ទទួលបាន​សេ​វាអប់រំកម្ពុជា តា​មបន្ទា​ត់ព្រំដែន

ប៉ៃលិន៖ ដើម្បីលើ​កកម្ពស់ដ​ល់វិស័យអប់រំ ស្របតាមគោលន​យោបាយបញ្ចកោ​ណដំណាក់កាល​ទី១ របស់រាជរដ្ឋាភិបាល​កម្ពុជា អាណត្តិទី៧ ដឹក​នាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងដោ​យមើលឃើញ​ពីការលំបាករបស់​បងប្អូនប្រជា​ពល​រដ្ឋ ជាអាណា​ព្យាបាល ដែលកំពុងប្រក​បរបររកស៊ី និងធ្វើអា​ជីវកម្មនៅផ្សារព្រំដែ​នកម្ពុជាថៃ ក្នុង​ខេត្ត​ចាន់ថៈបុរី នៃព្រះរា​ជាណាចក្រថៃ ជាប់ព្រំដែនភូមិ​សាស្ត្រខេត្តប៉ៃលិននៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈ​អភិបាលខេត្តប៉ៃលិន បានឧបត្ថម្ភ និងរៀបចំ​រថយន្តក្រុងរបស់រដ្ឋបាល​ខេត្ត ចំនួន ២គ្រឿង ដើម្បីដឹ​កជញ្ជូនសិស្សានុសិស្ស ដែលឆ្លងដែ​នជាប្រចាំថ្ងៃ តាម​ច្រកទ្វារព្រំដែនអន្តរជា​តិព្រំ មកសិក្សារៀនសូត្រ តាមបណ្តាសាលា​រៀននានាក្នុង​ខេត្ត ដោយឥតគិតថ្លៃ ក្នុងកា​រផ្តល់ឱកាសឱ្យពួកគាត់ទទួលបានសេវាអប់រំកម្ពុជា នៅខេត្តប៉ៃលិន តាម​បន្ទាត់ព្រំដែន

បើតាម​ការបញ្ជាក់របស់លោក សែ​ត្រ វិចិត្រ នា​យករដ្ឋបាលសាលាខេត្ត បានឱ្យដឹងថា៖ ដោយ​មានការយក​ចិត្តទុកដា​ក់ខ្ពស់ជា​ប្រចាំពីសំ​ណាក់លោកជំ​ទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគ​ណៈអភិបាល​ខេត្ត ក្នុងការសម្រួលដល់​ការលំបាករបស់អាណាព្យាបាល និងសិស្សានុសិស្ស ដែលស្នាក់នៅ​បណ្តោះអាសន្ន ប្រក​បរបររកស៊ីទទួលទាន និងធ្វើអាជីវកម្ម នៅផ្សារព្រំដែន ខេត្ត​ចាន់ថៈបុរី ព្រះរាជាណាចក្រថៃ ជាប់នឹងច្រកទ្វារព្រំដែនអន្តរជា​តិព្រំ ខេត្តប៉ៃលិន ហើយត្រូវ​មកសិក្សារៀនសូត្រជាប្រចាំថ្ងៃ ក្នុងទឹកដីព្រះរាជាណាចក្រកម្ពុជា ខេត្តប៉ៃលិន លោកជំទាវបណ្ឌិត បានចាត់ឱ្យ​មន្ទីរអង្គភាព និងមន្ត្រីជំនាញពាក់ព័​ន្ធ ព្រមទាំងផ្តល់នូវរថយន្តក្រុង ចំនួន ០២គ្រឿង ដើម្បីដឹ​កជញ្ជូនសិស្សានុសិស្សទាំងទៅ ទាំងមក ចាប់ពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥ នេះតទៅ ដោយឥតគិតថ្លៃ ដែលពេលព្រឹក ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួលយកទៅសាលារៀន) ទីកន្លែងទទួ​លនៅច្រកទ្វា​អន្តរជាតិព្រំ ពេលវេលាចេញដំណើរ ៖ ៦.០០នាទីព្រឹក និងពេលរសៀល ថ្ងៃចន្ទ ដល់ ថ្ងៃសៅរ៍ (ទទួល​យកពីសាលារៀនមកវិញ) ទីកន្លែងទទួល ៖ ក្នុងបរិវេណសាលា​អនុវិទ្យាល័យផ្សា​រព្រំ ពេលវេលាចេញដំណើរ ៖ ៥.០០នាទីល្ងាច ។

សូមរំលឹកថា៖ ដើម្បីចូលរួមចំណែកកាត់បន្ថយការលំបាក ការចំណាយ និងកាត់បន្ថយហានិភ័យ​ផ្សេងៗដែលអាចកើតមានឡើង ចំពោះសិស្សានុសិស្សដែលត្រូវធ្វើដំណើរទៅមក ដោយទោ​ចក្រ​យាន ក្នុងគោលបំណងបន្តការសិក្សានៅតាមវិទ្យាល័យ ឬសាកលវិទ្យាល័យនានាក្នុងខេត្តបាត់ដំបង រយៈពេល​ជាង១ឆ្នាំមកនេះ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្ត បានឧ​បត្ថម្ភ និងផ្តល់​រថយន្តក្រុងជាច្រើនគ្រឿង សម្រាប់​ធ្វើការដឹកជញ្ជូនសិស្សនិ​ស្សិតជារៀងរាល់​សប្តាហ៍​ដោយឥតគិតថ្លៃ ដោយថ្ងៃសុក្រ៖ ចេញដំណើរពីខេត្តប៉ៃលិន ទៅខេត្តបាត់ដំបង នៅវេលា​ម៉ោ​ង.៣០ នា​ទីល្ងាច ចំណត់រថយន្ត នៅសួនច្បារសួនកុមារ ទល់មុខវិមានឯករាជ្យខេត្តប៉ៃលិន និងថ្ងៃ​អា​ទិត្យ៖ ចេញដំណើរពីខេត្តបាត់ដំបង មកខេត្តប៉ៃលិន នៅម៉ោង ៦.០០ នាទីល្ងាច ចំណត់រថ​យន្ត នៅមុខសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button