ព័ត៌មានជាតិ

ពិធី​ជប់លៀង​ ជួបជុំដៃគូរ​ សហការ​ អាជីវកម្ម​ ជីកសិកម្ម​ របស់ក្រុមហ៊ុន​ តុង​ រតនា​ Co Ltd

(បន្ទាយមានជ័យ)៖ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីឆ្នាំសកល គ្រិស្តសករាជ​ ២០២៥​ នេះ​ក្រុម​ហ៊ុន​ តុង​ រតនា​ ខូអិលធីឌី​ ដែលជា​ក្រុមហ៊ុននាំ​ចូលផលិតផ​លជីស​ម្រាប់ប្រើ​ប្រាស់ដំណាំ​កសិកម្មដែល​មានគុណភា​ពខ្ពស់ពីប្រទេស​ថៃ ទាំងមានតម្លៃសមរម្យដែលបាននាំចូលចាប់តាំងពី ឆ្នាំ​ ២០២១៥រ​ហូតមកដ​ល់បច្ចុប្បន្ននេះ​ ក្រុមហ៊ុន​ តុង​ រតនា​ ដែល​មានដេប៉ូធំនៅក្នុងស្រុកមង្គលបូរី​ បានធ្វើពិធីជប់​លៀងជួបជុំ​ដៃគូសហ​ការអាជីវកម្មពីកសិកម្មមកពីតាមបណ្ដាខេត្តស្រុកក្រុងនានា​ ហើយនិងបា​នធ្វើពិធីចា​ប់ឆ្នោតផ្សង​សំណាង​ យកនូវរង្វាន់ជូ​នដល់អតិថិជន​ដែលជាអ្នក​ប្រើប្រាស់ជីរប​ស់ក្រុម​ហ៊ុន តុង​ រតនា​ ខូអិលធីឌីដែលញ៉ាំងឲ្យកម្មវិធីជប់លៀងនេះកាន់តែមានភាពអធិកអធម។

លោក​ រស់​ តុង​ ដែលជាម្ចាស់ក្រុមហ៊ុនរត​នាខូអិលធីឌីបានបញ្ជាក់ថា​ ក្រុមហ៊ុនបាននាំចូល​ផលិត​ផល​ជី​ ហើយតែងតែគិ​តគូរពីគុណភាព​ និងតម្លៃជាតិជាច​ម្បងដើម្បីឲ្យសម​ស្របតាមតម្រូវ​ការរបស់អតិថិជ​នដែលយកទៅប្រើប្រាស់ ការដើម្បីជំ​នួយដល់ការបង្កបង្កើនផលឲ្យកាន់​តែប្រ​សើរបាន​ទិន្នផលខ្ពស់​ ចំណេញច្រើនដល់ផលិតផលទាំងនេះមានដូចជា​ ជីត្រាអ្នកប៉ាចស្រូវ​ ជីស្លឹកពោធី៍មាស​ ជីត្រាមាន់​ ជីព្រះអាទិត្យរះ​ និងជីត្រាផែនដី។

គួរបញ្ជាក់ផងដែរថា រង្វាន់របស់ក្រុមហ៊ុន​ តុង​ រតនា​ ខូអិលធីឌី​ ដែលបានផ្តល់ជូនអតិថិជន ថ្ងៃនេះសរុបចំនួន​ ៣៩៩រង្វាន់​ នៅក្នុងឱកាសជប់លៀងចូលឆ្នាំថ្មីឆ្នាំសកល២០២៤​ រូបមានកំសៀវ​ទឹកអគ្គិស​នីចំនួន​ ៥០រង្វាន់​ ឆ្នាំងអ៊ុតអគ្គិសនីចំនួន​ ៥០រង្វាន់​ ឆ្នាំងដាំបាយអគ្គិសនីចំនួន៥០រង្វាន់​ កង្ហ​ហាតារី​ ២០​ រង្វាន់​ ទូទឹកកកចំនួន១០​ រង្វាន់​ ទូរស័ព្ទ ២០ង្វាន់​ ម៉ូតូហុងដា​ វ៉េវ​ ឆ្នាំ២០២៥​ ចំនួន៤គ្រឿង​ និងរង្វាន់លើកទឹកចិត្តនិងទឹកប្រាក់ចំនួន១០ម៉ឺនរៀល​ ២៥និងរង្វាន់​បន្ថែមជីរទឹកស៊ីម៉ា​ស​​ មួយកំប៉ុង​ ១២០រង្វាន់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button