ព័ត៌មានជាតិ

គរបាលអន្តោប្រវេសន៍​ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បណ្តេញជនជាតិថៃ ៣នាក់ ចេញពី​កម្ពុជា ក្រោយពីរ​កឃើញ​លួចឆ្លងដែន និង​ស្នាក់​នៅ ធ្វើ​ការងារ​ខុស​ច្បាប់

(បន្ទាយមានជ័យ)៖ប៉ុស្តិ៍នគ​របាលអន្តោ​ប្រវេសន៍​ច្រកទ្វារ​ព្រំដែនអន្តរ​ជាតិប៉ោយប៉ែត សហ​ការជាមួយ​កម្លាំងការិយាល័​យអនុវត្តនីតិ​វិធី និងគ្រប់គ្រ​ងកន្លែង​ត្រៀមប​ណ្ដេញចេញ នៃនាយ​កដ្ឋានស៊ើប​អង្កេត និង​អនុវត្តនីតិវិធី​ ដឹកនាំដោ​យលោ​កអនុសេនី​យ៍ទោ កោ ពាក់ឡុង ឋានៈមន្ត្រី

នៅព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០២៥ បានធ្វើកា​រប្រគល់ទទួល និងបញ្ជូន​​ជនជាតិ​ថៃចំនួន ០៣នាក់ ស្រី ០១នាក់ ចេញពីប្រទេសកម្ពុជា ពាក់ព័ន្ធបទល្មើស​លួចឆ្លងដែន និងស្នាក់នៅ​ធ្វើកា​រងារខុស​ច្បាប់ (គ្មាន​លិខិតឆ្លង​ដែន)

យោងតាមបញ្ជា​លោកឧត្តមសេនីយ៍​ត្រី ប្រធា​ននាយ​កដ្ឋានច្រកទ្វារទី១ ជន​ជាតិថៃខាងលើ ប៉ុស្តិ៍ន​គរបាលច្រក​ទ្វារព្រំដែនអន្តរ​ជាតិប៉ោយប៉ែត បានប្រថា​ប់ត្រាហា​មចូល​ប្រទេ​សរយៈ​ពេល ០៥ឆ្នាំ បន្ទាប់ម​កប្រគ​ល់ជូនលោក​ស្រីអនុសេនី​យ៍ឯក WALAI DAMTHIP ឋានៈនាយរងផ្នែក ប៉ុស្តិ៍ន​គរបាល​អន្តោប្រវេសន៍ច្រកទ្វារព្រំដែនអ​ន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ដើម្បីអនុវត្តនីតិវិធីបន្ត ៕

 

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button