ព័ត៌មានជាតិ

ពិធី​ប្រឡងយកវិញ្ញាបនបត្រធម្មវិន័យ ត្រី ទោ ឯក នៅវិទ្យាល័យសិ​រីសោភ័ណ សម្រាប់មណ្ឌលខេត្ត បន្ទាយមានជ័យ

ខេត្តបន្ទាយ​មានជ័យ៖​​នាព្រឹកថ្ងៃអាទិត្យ​ ទី៥​ ខែមករា​ ឆ្នាំ២០២៥​ មន្ទីរធម្មកា​រនិងសាសនា​ខេត្តបន្ទា​យមាន​ជ័យក៏សហការជាមួយ​សាលាគណ​ខេត្ត​ បានរៀ​បចំនៃកា​រប្រឡងវិញ្ញាប​នបត្រ​ ថ្នាក់​ត្រី​ ទោ​ ឯក​ ឆ្នាំ​សិក្សា​២០២៤​២០២៥​ របស់​សមណៈ​សិស្ស​ ទូទាំងខេត្តបន្ទាយមានជ័យ​ ដែលបាន​ធ្វើកា​រប្រឡងនៅវិទ្យាល័​យសិរី​សោភ័ណ​ ក្រោមអធិ​បតីភាពឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលនៃគណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ។

លោក​ បៀវ​ ថាន​ ប្រធានមន្ទីរធម្មកា​រនិងសាសនាខេត្ត​បានឲ្យដឹងថា ដំណើរការ នៃការប្រឡង​ជាទូទៅនៅ​មន្ទីរធម្មកា​រនិងសាសនាខេត្ត​ និងសា​លាគណខេត្តបា​នរៀបចំ​ការប្រឡងជា​រៀងរាល់ឆ្នាំ​ហើយ​ឈ្មោះបេក្ខស​មណៈ​ បេក្ខជន​នៃឆ្នាំសិក្សា​ ២០២៤​២០២៥នេះរួមមាន៖កសិកម្មមានចំនួន​ ៤១​បន្ទប់​ បេក្ខសមណៈ​ បេក្ខជ​ន​ ចំនួន​ ១០២៥អង្គ/អ្នក។ ថ្នាក់ទោ​ មានចំនួន១៧​ បន្ទប់​ បេក្ខសមណៈ​សិស្ស ចំនួន៤០៨អង្គ/នាក់ និងថ្នាក់ឯកមានចំនួន១០បន្ទប់​ បេក្ខសមណៈសិស្ស​ បេក្ខជន​ ២៥១​អង្គ/នាក់ សរុបទាំ​ងអស់​មានចំ​នួ៦៨​បន្ទប់​ បេក្ខសមណៈបេក្ខជនចំនួនមួយ​ ១៦៨៤​ អង្គ/នាក់​ វិញ្ញាសានៃការប្រឡងមានចំនួន៤មុខវិជ្ជា​ ទី១​ វិញ្ញាសា​ ប្រជុំកងធម៍​ ទី​វិញ្ញាសា​ ពុទ្ធ​ប្បវត្តិ​ ទី៣​ វិញ្ញា​សាព្រះវិន័យ​ ទី៤វិញ្ញាសា​សាសនសុភាសិត។ ការប្រឡងមានរ​យៈពេលពេញ​មួយថ្ងៃ។

ឯកឧត្តម​ អ៊ុំ រាត្រី​ អភិបាលខេត្តបន្ទាយមានជ័យ​បានបញ្ជាក់ថា​ ដើម្បីចូលរួមចំណែ​កក្នុងការ​អភិវឌ្ឍធនធា​នមនុស្សរបស់រាជរ​ដ្ឋាភិបាលដែលដឹកនាំដោយសម្តេចមហាបវរធិបតី​ ហ៊ុន​ម៉ាណែត ជានា​យករដ្ឋមន្ត្រីនៃព្រះរាជា​ណាចក្រកម្ពុជា​ សម្រេចបា​នដាក់ចេញនូវយុទ្ធសា​ស្ត្របញ្ចកោណ​ដំណាក់​កាលទីមួយ​ នីតិ​កាលទីប្រាំពីរ​ នៃរដ្ឋសភា​បានកំណត់ជាអាទិភាពគឺការពង្រឹងភាពជាពលរដ្ឋ​ នៅក្នុងសង្គមក្រមសីលធម៌​ ដែលមានគោលដៅ​ ផ្តោតលើ​ការធ្វើពលរដ្ឋភាវូបនីយកម្ម​ ឲ្យមានស​មត្ថភាព សី​លធម៌គុណធម៌សុ​ចរិតភាព​ នៃការទទួលខុសត្រូវខ្ពស់។ ដូចនេះហើយ​ដើម្បីចូលរួមចំ​ណែកអភិវឌ្ឍធនធានមនុស្សឲ្យស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណនេះព្រះពុទ្ធសាសនា​ ក៏ពុំព្រងើ​យកន្តើយសម្ងំស្ងៀម​ ត្រូវតែខិតខំប្រឹងប្រែងអប់រំពលរដ្ឋខ្មែរ​ គ្រប់វ័យដើម្បីប្រែក្លាយ​ ប្រជា​ពល​រដ្ឋឲ្យមា​នជីវិតរស់នៅ ដល់សីលធម៌​ចរិយាធម៌ឲ្យសមនឹង​ការលើកតម្កើងរបស់ប្រទេសកម្ពុជា​ដែលបានកំណត់ក្នុង​រដ្ឋធម្មនុញ្ញត្រង់​មាត្រា៤៣​ បានចែង​ថាព្រះពុទ្ធសា​សនាជាសា​សនារបស់រដ្ឋ។ គួរបញ្ជាក់ផ​ងដែរថាការប្រឡងរបស់​នាថ្ងៃនេះ​ ឯកឧត្ដមអភិសន្តិបណ្ឌិត​ ស​ សុខា ឧបនាយ​ករដ្ឋ​មន្ត្រីនិ​ងជារដ្ឋមន្ត្រីក្រសួ​ងមហាផ្ទៃ និងលោកជំទាវ កែ សួនសុភី បានជួយឧបត្ថម្ភចង្ហាន់ចំនួន​ ២០០០ក​ញ្ចប់ទឹកបរិសុទ្ធចំនួន​ ២០០យួរ​ ភេសជ្ជៈកូកាកូឡាចំនួន​ ៨៦កេស​ តាមរយៈ​ ព្រះអង្គគ្រូ​ រ៉េន​ ស៊ីណាត​ ព្រះរាជា​គណៈថ្នាកល​កិត្តិយស​ និងជាព្រះគ្រូចៅអ​ធិការវត្ត​ គិរីរុក្ខារាមថ្មរមៀល​ ។ ឯកឧត្តម​ អ៊ុំ រាត្រី និងលោកជំទាវបានឧបត្ថម្ភទឹកបរិសុទ្ធកម្ពុជាចំនួន៦០កេស​ និងមហា​ឧបាស​កពុទ្ធសាសនូ​បត្ថម្ភបណ្ឌិត្យ​ ខឹម​ ប៉ុណ្ណា​វឌ្ឍន៍​ ស្ថាបនិកអគ្គនាយកប្រតិបត្តិសាលារៀន​ BISនិង​ភរិយាព្រមជា​មួយកូន​ចៅបា​នឧបត្ថម្ភទឹក​បរិសុទ្ធវីតាល់ចំនួន​ ១០០កេស​ និងម្ចាស់ហាង​ ផ្កាយ​ព្រឹក​នៃក្រុងសិ​រីសោភ័ណ​បានឧបត្ថម្ភទឹក ចំនួន៥០យួរផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button