ព័ត៌មានជាតិ

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅពាក់ព័ន្ធករណី ហិង្សា​ដោយចេតនា

(បន្ទាយមានជ័យ )៖កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលពាក្យ​បណ្ដឹងពីជន​រងគ្រោះឈ្មោះ លាង ប៉ូឡូ(រតនា) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ដីពីករណីហិង្សាដោយចេតនា កើត​ឡើង​នៅចំណុ​ចហាងមួយកន្លែង ស្ថិតក្នុងភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតប្រព្រឹត្ត​កា​លពីវេលាម៉ោង២៣ និង០០នាទី ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៥ បង្កដោយជនសង្ស័យឈ្មោះ ម៉ៅ សុឃា(យ៉ា) ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅ​បន្ទប់ជួលភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោ​យប៉ែត និង​ឈ្មោះ ម៉ាប់ (ពុំស្គាល់អត្តសញ្ញាណ) ភេទប្រុស អាយុប្រហែល៣០ឆ្នាំ បានធ្វើស​កម្មភាពយកកាំបិត ប៉័ងតោកា​ប់ទៅលើជនរងគ្រោះ លាង ប៉ូឡូ(រតនា) បណ្ដាលឱ្យរង​របួសត្រូវប្រអ​ប់ដៃជាច្រើន​កន្លែង ។

ក្រោយពីទទួលបានពាក្យបណ្ដឹងរបស់ជនរងគ្រោះខាងលើលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង បានដឹកនាំ​ចុះដល់កន្លែងកើតហេតុ និងបានធ្វើការ​ឃាត់ខ្លួនជនស​ង្ស័យចំនួន០១នាក់ ឈ្មោះ ម៉ៅ សុឃា(យ៉ា) ព្រមទាំងដកហូតត្ថុតាង កាំបិតប៉័ងតោ ប្រវែង៣០ស​ង់ទីម៉ែត្រ ចំនួន០១ដើម ហើយនាំមក​មូលដ្ឋានក្រុងប៉ោយប៉ែត ដើម្បីសួរនាំតា​មនីតិវិ​ធី។ដោយឡែកបក្ខពួក​ម្នាក់​ទៀត​រត់​គេចខ្លួន។

លោកវ​រសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ​ក្រោយ​ឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបាន​ឆ្លើយសារ​ភាពថា ខ្លួននិងបក្សពួកពិ​តជាបានប្រើហិង្សាទៅលើ​ជនរងគ្រោះពិតប្រាកដមែន ដោយរូប​ខ្លួនបានយកកាំ​បិតប៉័ងតោបម្រុងកា​ប់ទៅលើជនរងគ្រោះ តែកាប់មិនត្រូវទេ បន្ទាប់មកឈ្មោះ ម៉ាប់ បានយកកាំបិ​តប៉័ងតោពីដៃរបស់ខ្លួន កាប់ទៅលើជនរងគ្រោះបណ្ដាលឱ្យរងរបួសតែម្ដង។

ដោយផ្អែកលើចម្លើ​យសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​កសាងសំណុំរឿងប​ញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យត្រូវបាន​បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button