ព័ត៌មានជាតិ

ឯកឧត្តម សុខ ចាន់ភក្តី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តឆ្នាំ២០២៥

(ក្រចេះ) ឯកឧត្តម សុខ ចាន់ភក្តី រដ្ឋលេខាធិការក្រសួងព័ត៌មាន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកចិត្របុរី នារសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត របស់គណបក្សប្រជាជនកម្ពុជា ស្រុកចិត្របុរី និងប្រគល់សេចក្តីសម្រេចបំពេញសមាសភាពបន្ថែមក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកចិត្របុរី ព្រមទាំងប្រគល់ប័ណ្ណ នៅទីស្នាក់ការគណបក្សស្រុកចិត្របុរី ខេត្តក្រចេះ។

នាឱកាសនោះឯកឧត្តមបានថ្លែងអំណរគុណដល់សមាសភាពថ្នាក់ដឹកនាំជាប្រធាន អនុប្រធាន និងក្រុមការងារសកម្ម ចុះមូលដ្ឋានតាមឃុំនីមួយៗ ក្នុងស្រុកចិត្របុរីផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button