ព័ត៌មានជាតិ

កងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនខ្លួនជនសង្ស័យ១នាក់ ទៅតុលាការ​ពាក់ព័ន្ធ ករណី​រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវគ្រឿងញៀន

(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកង​រាជអាវុ​ធហត្ថ​ក្រុង​ប៉ោយ​ប៉ែត ​នៅវេលា​ម៉ោង១៥និង៣០នាទី ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំកម្លាំង ចុះ​ប្រតិបត្តិ​ការបង្រ្កាប​ករណី រក្សាទុក និងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន​នៅចំណុ​ចអគារស្នាក់នៅ ស្ថិតក្នុងភូមិបា​លិលេយ្យ១ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ​ឃាត់ខ្លួនជនសង្ស័យ ០១នាក់ ឈ្មោះ វឿន លីវ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរបុគ្គលិក​អនឡាញ បច្ចុប្បន្នស្នា​ក់នៅចំណុចខាងលើ ព្រមទាំ​ចាប់យកវត្ថុតា​ងរួម​មាន៖ គ្រឿងញៀនប្រភេទក្រាមម្ស៉ៅ ពណ៌សថ្លា(ICE) ចំនួន ០១កូនថង់កិប​ ទម្ងន់ ០,៦៥ក្រាម, ទូរសព្ទ ចំនួន ០១គ្រឿង ហើយនាំទៅ​កាន់មូលដ្ឋាន​កងរាជអាវុធហត្ថក្រុងដើ​ម្បីចាត់ការ​តាមនីតិវិធី។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយឃា​ត់ខ្លួន និងសួរនាំរួច ជនសង្ស័យ​បាន​ឆ្លើ​យសា​រភាពថា ខ្លួនពិតជាបានទិញគ្រឿងញៀនមករក្សាទុក ដើម្បីប្រើប្រាស់ពិតប្រាកដមែន។ ដោយ​ផ្អែកលើចម្លើយសារភា​ព និងមានវត្ថុតា​ងជាក់ស្តែង កម្លាំងមូល​ដ្ឋានកងរាជអាវុធហត្ថក្រុង​កសាងសំ​ណុំរឿងបញ្ជូនទៅ​កាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត​ចាត់ការបន្តតាមនីតិវិធី។

លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា បច្ចុប្បន្ន ជនសង្ស័យរួមនឹ​ងវត្ថុតាងត្រូវបា​នកម្លាំងកា​រិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូន​ទៅតុលាការហើយ នៅព្រឹកថ្ងៃពុធ ទី០៨ ខែ​មករា ឆ្នាំ២០២៥នេះ ដើម្បីអនុវត្តតាមនីតិវិធី៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button