ប្រជាពលរដ្ឋប្រទះឃើញសពចង.ក នឹងដើមឈើកម្ពស់ប្រមាណ៦ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត
ខេត្តបន្ទាយមានជ័យ៖ប្រជាពលរដ្ឋដើរឃ្វាលគោនៅក្នុងចំការស្វាយ បានប្រទះឃើញសាកសព ចង.ក នឹងមែកឈើកម្ពស់ប្រមាណ៦ម៉ែត្រ ស្ថិតនៅក្នុងភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១៦ និង៤០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៥ ។
សមត្ថកិច្ចបានឲ្យដឹងថា នៅវេលាខាងលើមានប្រជាពលរដ្ឋដើរឃ្វាលគោនៅក្នុងចំការស្វាយ ស្ថិតនៅចំណុចខាងលើបានប្រទះឃើញសាកសពពុំស្កាល់អត្តសញ្ញាណ ភេទប្រុស អាយុប្រហែល២០ជាងឆ្នាំចង.ក ដោយខ្សែរគោនីឡុងចងជាប់នឹងមែកឈើ ដើមច្រែសកម្ពស់ពីដីទៅសាកសពប្រហែល ៦ម៉ែត្រ។សាកសព ពាក់អាវខាវប៊យដៃវែងព័ណប្រផេះនិងស្លៀកខោ រខៅប៊យជើងវែងពណ៌ខៀវទឹកប៊ិច ។នៅក្រោមសាកសពជាប់និងគល់ឈើមានបន្សល់ទុកទ្រនាប់ជើងសូកកៅស៊ួយីហោហ្កាំប៊ល (GAMBOL) ពណ៌ខ្មៅលាយស មួយសម្រាប់ ។
ពាក់ព័ន្ធករណីខាងលើនេះបើតាមការសន្និដ្ឋានរបស់ក្រុមការងារត្រួតពិនិត្យសាកសព និងមានការបញ្ជាក់ពីគ្រូពេទ្យកោសល្យវិច្ច័យនៃមន្ទីពេទ្យបង្អែកប៉ោយប៉ែត អាចសន្និដ្ឋានបានថា សាកសពស្លាប់ដោយធ្វើអត្តឃាត(ចងក) ។ក្រោយមកជំនាញគោរពស្នើសុំប្រគល់សពជូនទៅអោយលោក សំ វណ្ណី ក្រុមប្រឹក្សាសង្កាត់ផ្សារកណ្ដាល ដើម្បីយកសាកសពទៅតម្កល់ទុកនៅវត្តប្រជាធម្មត្រ័យ ស្ថិកក្នុងភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕