ពន្ធនាគារខេត្តបន្ទាយមានជ័យ រៀបចំបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយទោសដល់ទណ្ឌិតចំនួន១៥នាក់ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧ មករា ឆ្នាំ២០២៥
(បន្ទាយមានជ័យ) ក្នុងឱកាសទិវាជ័យជំនះលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៥នេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ បានបើកកិច្ចប្រជុំស្តីពីការបន្ធូរបន្ថយ ទោស ដល់ទណ្ឌិតចំនួន ១៥នាក់ ស្រ្តី២នាក់ ក្នុងនោះបន្ធូរបន្ថយទោស ៣ខែ ចំនួន១៥នាក់ ស្រ្តី២នាក់ ក្រោមអធិបតីភាពលោក លី សុវណ្ណារិទ្ធ អភិបាលរង ខេត្តបន្ទាយមានជ័យ លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន ប្រធានពន្ធនាគារ ខេត្តបន្ទាយមានជ័យ លោកវរៈសេនីយ៍ឯក ពៅ ខេមរា ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ កិច្ចប្រជុំនេះធ្វើនៅសាលប្រជុំ ពន្ធនាគារខេត្ត ស្ថិតក្នុងភូមិទំនប់ជ្រៃ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ អ៊ុង ស៊ីផាន បានមានប្រសាសន៍អោយដឹងថា៖ ជនជាប់ឃុំក្នុងពន្ធគារខេត្តបន្ទាយមានជ័យ កំពុងឃុំជាក់ស្តែងមានចំនួនសរុប២.៦៦០នាក់ ស្រី មានចំនួន ១៥៧នាក់ ជនត្រូវចោទមានចំនួន ៣៤៤នាក់ ស្រី២៧នាក់ ជនជាប់ចោទមានចំនួន៦៤៥នាក់ ស្រី ៣៣នាក់ ពិរុទ្ធជនមានចំនួន១.៣៦៥នាក់ ស្រី ៦៧នាក់។
លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ប្រពន្ធនាគារខេត្ត បានមានប្រសាសន៍បានបញ្ជាក់ថា៖អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យក្នុងឆ្នាំ២០២៤ បានទទួលព្រះរាជក្រឹត្យ បន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ក្នុងឪកាសពិធីបុណ្យផ្សរងៗក្នុងនោះមានបុណ្យលើរបបប្រល័យពូជសាសន៍ ៧មករា ឆ្នាំ២០២៤មានចំនួន ១៨នាក់ ស្រី៣នាក់ និងបន្ធូ បន្ថយទោស ៣ខែ មានចំនួន១៨នាក់ ស្រី៣នាក់។ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរ មានចំនួន១៦នាក់ស្រី ១នាក់ បន្ធូរបន្ថយទោស៣ខែ។
បុណ្យវិសាខបូជា មានចំនួន១៦នាក់ស្រី ស្រី១នាក់ បន្ធូរបន្ថយទោស៣ខែ។បុណ្យឯករាជ្យជាតិចំនួន៧នាក់ស្រី២នាក់ បន្ធូរបន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់។ពិធីបុណ្យអុំទូកបណ្តែតប្រទីបនិងសំពះប្រាក់ខែអកអំបុកចំនួន ៧នាក់ បន្ធូរ បន្ថយទោស ៣ខែ៦នាក់ បន្ធូរ បន្ថយទោស ៦ខែ១នាក់ និងក្នុងឪកាសពិធីបុណ្យលើរបបប្រល័យពូជសាសន៍៧មករា ឆ្នាំ២០២៥នេះអង្គភាពពន្ធនាគារទទួលព្រះរាជក្រឹត្យបន្ធូបន្ថយទោស ដល់ទណ្ឌិត ៣ខែ ចំនួន១៥ នាក់ ស្រី២នាក់។
ក្នុងនោះលោក លី សុវណ្ណារិទ្ធ បានធ្វើការកោតសរសើរ និងវាយតម្លៃចំពោះថ្នាក់ដឹកនាំពន្ធនាគារខេត្ត និងមន្ត្រីក្រោមឱវ៉ាទ ដែលបានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្តគុណសម្បត្តិ នៃរយៈពេលការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោសនាពេលនេះ។
លោក ក៏បានផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោយពេលអនុវត្តទោសចប់សព្វគ្រប់៕