ពិធីអភិសេកព្រះពុទ្ធរូបតម្កល់ក្នុងព្រៃវត្តវាំងមួង ក្នុងក្រុងប៉ោយប៉ែត សម្រាប់ធ្វើពិធីអប់រំនិងសមាធិ
(បន្ទាយមានជ័យ) វត្តព្រហ្មមានជ័យ សុវណ្ណារាម ហៅវត្តវាំងមួង ស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យដែលមានផ្ទៃដីចំនួន ១១ហិកតាដែលមានព្រៃឈើចម្រុះជាច្រើនដើម ហើយជាកន្លែងស្ងប់ស្ងាត់ដាច់ស្រយាលពីទីប្រជុំជន ដែលមានគ្រូចៅអធិការវត្តព្រះនាម ព្រហ្ម យេត ព្រះគ្រូសូត្រឆ្វេងវត្តផ្សារកណ្ដាលក្រុងប៉ោយប៉ែត ព្រះនាម ហ៊ី ចិន លោកដាំ អ្នកស្រីដាវ លោកតា និនខាំនិងកូន លោកប៉ែនអ្នកស្រីធីព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តព្រហ្មមានជ័យសុវណ្ណារាម ទាំងមូលបានមូលមតិគ្នាជាឯកឆន្ទផ្ដើមជាង ពុទ្ធប្បដិមាមួយព្រះអង្គយកមកតម្កល់ក្នុងបរិវេណវត្តអមដោយដើមឈើជាច្រើនដើមស័ក្ដិសមជាកន្លែងអប់រំ មានសមាធិចំពោះព្រះសង្ឃប្រជាពុទ្ធបរិស័ទប្រុសស្រី។ នាថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ ព្រះមន្ត្រីសង់មន្ទីរធម្មការនិងសាសនា បានរៀបចំពិធីលេីក ព្រះពុទ្ធរូបតម្កល់លើបល្ល័ង្កពុទ្ធាភិសេកធ្វើឡើងទៅតាមបែបប្រពៃណីនៃព្រះពុទ្ធសាសនានិង សម្រាប់ត្រៀមរៀបចំកម្មវិធីអប់រំនិងសមាធិ៦យប់៧ថ្ងៃចាប់ពីថ្ងៃចន្ទដល់ថ្ងៃអាទិត្យ ៦កេីតដល់ថ្ងៃ ១២កើតខែមាឃ ឆ្នាំរោឆស័ក ពុទ្ធសករាជ 2568ត្រូវនឹងថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៥ខាងមុខ។
ព្រះសមណាភិរ័តប៉ោ សុខ ខឿនព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះអនុគណនៃក្រុងប៉ោយប៉ែតមាន សង្ឃដីកាថា ដោយការមើលឃើញនូវតថភាព ស្តែងនៅក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះ មានការគោរពលើព្រះពុទ្ធសាសនាជាច្រើន ពឹងផ្អែកលើគោលការចម្បង ញាំងអោយ សត្វលោកតក់ស្លុតសង្វេគខ្លាចរអា ស្អប់ខ្ពើមចំពោះទង្វើអាក្រក់កម្មផលទៅធ្វើបុណ្យបានបុណ្យធ្វើបាបបានបាប ជាពិសេសការអប់រំនិង ផ្លូវចិត្តដើម្បីជួយដឹកនាំពុទ្ធបរិស័ទប្រុសស្រីក្មេងចាស់ជរាចាប់យកបុណ្យកុសលនិងដុសខាត់ជម្រះចិត្ត អកុសចេញពីសន្តានឲ្យជ្រះស្រឡះហើយស្របទៅនឹងមាគ៌ាឱវាទរបស់ព្រះសម្មាសម្ពុទ្ធនៃយើង៕