ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ៣នាក់ ទៅតុលាការ​ខេត្តបន្ទា​យ​មានជ័យ ពាក់ព័ន្ធករណីក្លែងបន្លំពា​ណិជ្ជ​សញ្ញា សេវាសញ្ញា ម៉ាកសមូហភាព ឬពាណិជ្ជ​នាម របស់សហគ្រាស

(បន្ទាយមានជ័យ)៖លោកវរសេ​នីយ៍ឯក ម៉ែន ​ភិរម្យ ​មេប​ញ្ជាកា​ររងកង​រាជអាវុធហត្ថខេត្តបន្ទាយ​មា​នជ័​យ ទទួល​កា​រងា​រស្រាវជ្រាវ និងប​ង្ក្រាបបទល្មើ​​សបា​នឱ្យដឹ​ងថា ក្រោ​យពីទទួលបា​នពាក្យបណ្ដឹង​ពី​ឈ្មោះ￸ កែវ សារ៉េត​ ភេទ​ប្រុស អាយុ៦​៦ឆ្នាំ ជាអ​គ្គលេ​ខាធិការនៃ​​សហ​ព័ន្ធ​កីឡា​បាល់​ទាត់កម្ពុជា​បាន​រៀបរា​​ប់អំពីស​កម្មភាព​ជនខិល​​ខូចមួយចំ​នួនតូច និង​ម្ចាស់​គណនីហ្វេស​ប៊ុកឈ្មោះ￸ តាម៉ាប់​លក់អាវកីឡា(ឈ្មោះ￸ សុខ ចាន់​ថន SOK CHANTHORN) និងម្ចា​ស់​ហ្វេសប៊ុ​កឈ្មោះ￸ POR POE LOVE,POR TRY SPORT ដែលមាន​យីហោ​លក់ឈុតកីឡាគ្រប់​ប្រភេទ ​បានបង្ហោះ￸ល​ក់តាមផេក ហ្វេសប៊ុ​ក និងដាក់លក់​ខោអាវក្រុ​មជម្រើស​ជា​តិកម្ពុជាលើទីផ្សារ ដោ​យពុំមានច្បាប់អនុញ្ញាត ជាពិ​សេ​សមិន​មែន​ជា​ផលិតផ​លផ្លូវកា​​ររបស់​សហព័ន្ធកីឡាបា​ល់ទាត់កម្ពុជា ជាមួយក្រុម​ហ៊ុន VARAM​AN​(វរ្ម័ន)​នោះ￸ លោកបានចាត់តាំងលោកវរសេនីយ៍​ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន​កងរាជអា​វុធ​ហត្ថក្រុងប៉ោយប៉ែ​តដឹកនាំកម្លាំង សហការជា​មួយកម្លាំង​កងរាជអា​វុធហត្ថលើផ្ទៃប្រទេស ដឹកដោ​យ​លោកឧត្តមសេនីយ៍ត្រី គង់ សត្ថារិន ស្នងការរងស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធ​ហត្ថលើផ្ទៃប្រទេស បានធ្វើប្រតិបត្តិការ​បង្ក្រាបករណី​លក់ដូរស​ម្លៀកបំពាក់កីឡា​របស់ក្រុមហ៊ុន​ជម្រើសជាតិបាល់ទា​ត់កម្ពុជា ជាឡូហ្គោក្លែ​ងក្លាយ ស្លាកសញ្ញា FFC នៅចំណុចមុខសណ្ឋា​គារសុ​ងតារា ស្ថិតក្នុងភូមិបាលិលេ​យ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ក្នុងប្រតិបត្តិការណ៍នោះកម្លាំង​ឃាត់ខ្លួនជនសង្ស័យបានចំនួ​ន០៣នាក់ ជាបន្តបន្ទាប់ ​នៅវេលា​ម៉ោង១៧​និង០០នាទី ថ្ងៃទី១៥ ខែឧស​ភា ឆ្នាំ២០២២ និង​ដកហូត​សម្លៀកបំពាក់កីឡាជ​ម្រើស​ជាតិកម្ពុជាដែលមា​នឡូហ្គោ FFC ជាផ​លិតផ​លក្លែងក្លាយចំនួ​ន២៤៩កំប្លេ ហើយនាំមក​កាន់មូល​ដ្ឋាន​កងរាជអាវុធ​ហត្ថក្រុងប៉ោយ​ប៉ែត ដើម្បីធ្វើការសួរនាំ និងចំណាត់ការតាមនីតិវិធី ។

លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បន្តថា ជនសង្ស័​យឈ្មោះ￸ សេង​ ប៊ុនធី ភេទប្រុស អាយុ៣៥ឆ្នាំ ក្រោយ​ពីកម្លាំងជំនាញសួរនាំរួច​បានឆ្លើយសារភាពថា រូប​គេពិត​ជាបានយកស្លាកសញ្ញា ឡូហ្គោ FFC ដែលជា​ស្លាកញ្ញា កីឡាបាល់ទាត់ជម្រើស​ជាតិកម្ពុជា ឱ្យគេបោះ￸ពុម្ភ យកមកលក់ខ្លួនឯងផង និងចែក​ចាយឱ្យឈ្មោះ￸ សុខ ​ចាន់ថន ហៅតាម៉ាប់ និងឈ្មោះ￸ ស្រី ​ហុងអ៊ូ លក់បន្តពិតមែន។លោក​វរសេនី​យ៍ឯក ម៉ែន ភិរម្យ បញ្ជាក់ថា ជនសង្ស័យ​ទាំង៣នាក់ ក្រោយពី​សាកសួរក​សាងសុំណុំរឿង បញ្ជូន​ទៅ​សាលាដំបូ​ងខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី១៧ ខែឧ​សភា ឆ្នាំ២០២២ ដើម្បីចាត់​កា​របន្តតាមនិតិវិធី ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button