ព័ត៌មានជាតិ

កម្ពុជា បញ្ជូនខ្លួនជនសង្ស័យបាញ់សម្លាប់ លោក លិម គិមយ៉ា ទៅឱ្យភាគីថៃ តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ ៖ នគរបាលកម្ពុជាដឹកនាំដោយឯកឧត្តម ឌី វិជ្ជាអគ្គស្នងការរងនគរបាលជាតិ ទទួលកណ្ដាលសន្តិសុខ បានធ្វើការបញ្ជូនជនសង្ស័យជាជនជាតិថៃ ក្នុងករណីបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំង នៅក្នុងទឹកដីទីក្រុងបាងកក ប្រទេសថៃ ឱ្យភាគីថៃតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៃខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ ដោយមានការសហការជាមួយសមត្ថកិច្ចថៃ ចាំប្រគល់និងទទួលនៅមាត់ច្រកទ្វារអន្តរជាតិប៉ោយប៉ែត ហើយក៏មានអ្នកសារព័ត៌មានថៃជាច្រើននាក់ បានចោមរោមធ្វើបទសម្ភាសន៍ផងដែរ ។

សូមបញ្ជាក់ថា ជនសង្ស័យជាជនជាតិថៃនេះមានឈ្មោះ Ekkalak pheanoi ត្រូវបានកម្លាំងនគរបាលកម្ពុជា ខេត្តបាត់ដំបង ឃាត់ខ្លួនកាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ នៅក្នុងទឹកដីខេត្តបាត់ដំបង បន្ទាប់ពីជននេះបានបាញ់សម្លាប់លោក លិម គិមយ៉ា អតីតតំណាងរាស្ត្រគណបក្សប្រឆាំងកម្ពុជា ហើយរត់គេចខ្លួនមកកម្ពុជាតាមច្រករបៀង ក៏ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅអគ្គស្នងការនគរបាលជាតិកម្ពុជា ទើបនៅថ្ងៃនេះ អគ្គស្នងការនគរបាលជាតិ ដឹកនាំដោយឯកឧត្តម ឌី វិជ្ជា បានបញ្ជូនជនសង្ស័យខាងលើ ប្រគល់ឲ្យខាងភាគីថៃវិញ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button