ពិធីកាត់ខ្សែបូរណ៌ សម្ភោធសមិទ្ធផលនានា នៅវត្ត ជ័យទេពមង្គលអូរញរ ឃុំ ភ្នំតូច ស្រុក មង្គលបូរី
(បន្ទាយមានជ័យ)៖ សមិទ្ធផលនានា នៅវត្តជ័យមង្គលអូរញរ ស្ថិតក្នុងឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ត្រូវបានរៀបចំធ្វើពិធីបុណ្យឆ្លងកាត់ខ្សែបូនៅថ្ងៃអាទិត្យទី១២ ខែមករា ឆ្នាំ២០២៥ ដោយរាល់សមិទ្ធផលទាំងនេះ ក្រោមការផ្ដួចផ្ដើមដឹកនាំកសាង ដោយព្រះគ្រូព្រះវិជ៧យសីលរង្សី ពាង ផល្លាព្រះចៅអធិការវត្តជ័យទេពមង្គលអូរញរ នឹងមានការចូលរួម ជាមហាសាមគ្គីឧបត្ថម្ភគាំទ្រពីពុទ្ធបរិស័ទចំណុះជើងវត្តសប្បុរសជន ក្នុងនិងក្រៅប្រទេសបានមានសទ្ធាជ្រះថ្លាបរិច្ចាគទ្រព្យធនផ្ទាល់ខ្លួនសម្រេចបាននូវសមិទ្ធផលនានា គួរជាទីមោទនៈដែលធ្វើឲ្យវត្តអារាមមានលក្ខណៈងាយស្រួលដល់ការគង់នៅ របស់ព្រះសង្ឃនឹងការធ្វើពិធីបុណ្យផ្សេងៗដោយសរុបនៃការសាងសង់សមិទ្ធផលនានានៅឆ្នាំ២០២៣–២០២៤អស់ថវិកាចំនួន ៩៣៧៣៥ ដុល្លារ ហ្នឹងនៅជំពាក់ថ្លៃគ្រឿងសំណង់ចំនួន ១៤០៨៥ដុល្លារទៀត។
លោក យិន យឿន ដែលជាអតីតប្រធានមន្ទីរធម្មការនិងសាសនាខេត្តតំណាងលោក បឹង គឹមសឹង ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍កោតសរសើរដោយស្មោះចំពោះសទ្ធាជ្រះថ្លារបស់ លោក លោកស្រីពុទ្ធបរិស័ទ ពិសេសសប្បុរសជនដែលរស់នៅក្រៅប្រទេសដែលបានចំណាយទ្រព្យធនផ្ទាល់ខ្លួនក្នុងការកសាងនូវសមិទ្ធផលនានា។ លោកបានមានប្រសាសន៍បន្តថា យើងទាំងអស់គ្នាបានសប្បាយរីករាយប្រារព្ធពិធីបុណ្យនៅក្នុងឱកាសនេះ គឺអាស្រ័យដោយមានសុខ ពេញលេញដូច្នេះយើងទាំងអស់គ្នាត្រូវរួបរួមការពារនូវសុខសន្តិភាពនេះ ឱ្យខាងតែបាន។ គូសបញ្ជាក់ផងដែរថា ក្នុងពិធីបុណ្យឆ្លងកាត់ខ្សែបូក្នុងឱកាសនេះក៏បានរៀបចំរាប់បាត្រដល់ព្រះសង្ឃនិមន្តមកពីតាមបណ្តាវត្តផ្សេងៗសរុបចំនួន៦៥០អង្គ ព្រមទាំងបានប្រគេនក្នុងមួយវត្ត មាន អង្ករ គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន១២០ដុល្លារសហរដ្ឋអាមេរិកផងដែរ៕