ព័ត៌មានជាតិ

ពិធី​ប្រកាសតែងតាំង​ គណ:សង្ឃវត្ត​ ធម្មសាមគ្គីពង្រ​ ក្រុង​ សិរីសោភ័ណ

(បន្ទាយមានជ័យ)៖បន្តរពង្រឹងគុណ​ភាព​ របស់​សមណ​:សិស្ស​ដែ​លកំពុង​សិក្សារៀនសូត្រ​ និងធ្វើការ​គ្រប់គ្រង​កិច្ច​ការផ្សេងៗនៅ​ក្នុងវត្ត​។​ព្រះភិក្ខុ​ ចន្ទប្បជ្ជោតោ​ ទន់​ សុមនា​ មានសង្ឃដី​ការប្តេជ្ញាបែ​បនេះក្នុងពិធីប្រកាសឡើ​ងជា​ ព្រះចៅអ​ធិការវត្ត​ និងគ្រូសូត្រឆ្វេងស្ដាំនៃ​វត្តធម្មសាមគ្គីពង្រ​ សង្កា​ត់កំពង់ស្វា​យ ក្រុងសិ​រីសោភ័ណ ខេត្តបន្ទាយមានជ័យ​ នារសៀលថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៥​ ក្រោ​ម​អធិ​បតីភា​ពលោក​ យឹម សំណាង អភិបាលរង ខេត្ត​ និងព្រះស​មណ:ញាណ​ ណាប់​ ម៉ឺនព្រះ​បាឡាត់គណ​ខេត្ត​ ព្រះគ្រូសោ​ភ័ណ​ ប៉ាត​ សុគន្ធអ​នុគុណក្រុង​សិរីសោភ័ណ និងលោក​ បៀវ​ ថាន​ ប្រធានមន្ទីរធ​ម្មការនិងសា​សនា​ខេត្ត។

ព្រះគ្រូ​ ប៉ាតសុគន្ធនិងព្រះសម​ណ:ញាណ​ ណាប់ម៉ឺន​ មាន​សង្ឃដី​កា​ថា​ ប្រទេស​ជាតិយើ​ងមានសុខ​ស​ន្តិភា​ពហើយដូច្នេះ​តាមទីអា​រាមនានាមានសន្តិភាពផងដែរ​ ដូច្នេះការប្រកាស​តែងតាំង គណសង្ឃ​វត្តពង្រ​ នាថ្ងៃនេះ​គឺមាន​សារសំ​ខាន់ចំពោះ​ការគ្រប់គ្រង​ទូទៅក្នុងវត្តពិ​សេសការគ្រប់គ្រង​ សមណ​:សិ​ស្សកំពុងសិក្សារៀនសូត្រ​ ធ្វើ​យ៉ាងណាឲ្យ​ការរៀនសូត្រឬ​បង្រៀនប្រព្រឹត្តទៅ​ដោយភាព​រលូន​ជោគជ័យ។ ព្រះតេជគុ​ណបន្តថា ដើម្បីបញ្ចៀសនូវអ​ធិករណ៍កើតឡើងគឺត្រូវ​មានសាម​គ្គីភាពរ​វាង គ​ណៈកម្មការ​ ព្រះសង្ឃ​ ធ្វើការបែ​ង​ចែកភារៈកិច្ចឲ្យបានច្បាស់​លាស់​ ពីការចែករំលែក​ ចេះជោគជ័យ​យល់អធ្យាស្រ័យគ្នាគឺមា​នភា​ពសុខសាន្តហើយ។

លោក​ យឹម​ សំណាង អភិបាលរង ខេត្តបា​នមានប្រសាសន៍ថា​ សាសនាគឺជា​ប្រភពផ្តល់នូវគុណ​តម្លៃដ៏សំ​ខាន់ដែ​លមាន​ឥទ្ធិព​ល​លើរប​បន​យោបា​យបែ​បវប្ប​ធម៌ប្រពៃណីទំនៀមទម្លាប់ខ្មែរ ច្បាប់​នៅក្នុងសង្គមនីមួយៗ​ តែងតែជាប់ទាក់ទងទៅ​នឹងប្រពៃណីទំនៀ​មទម្លាប់វប្បធម៌​របស់ជាតិថា ជាអត្តសញ្ញាណនិងគុណត​ម្លៃរួមដឹកនាំជីវភាពរ​ស់នៅរបស់​មនុស្សធ្វើ​ឲ្យផ្នត់គំនិ​តឥរិយាប​ថសក​ម្មភា​ពមនុស្សមា​នភាពសមរម្យអា​ចរស់នៅជាមួយគ្នា​ ដោយសុខដុមរមនា​ ហើយក្នុងបរិបទ​នេះ​ការអ​ប់រំតាម សាសនាកា​ន់តែមានតួនាទី​ចាំបាច់ដើម្បីធា​នាថាការរីកច​ម្រើនត្រូវស្ថិតនៅក្នុ​ងក្រប​ខ័​ណ្ឌច្បាប់​យុត្តិធម៌​ សមធម៌​ សុជីវធម៌​ សីលធម៌គុណធម៌។ ចុងបញ្ចប់កម្មវិធីជាអធិបតីបានរៀបចំពិធី​ ស្រោចស្រពសុគន្ធវារីព្រះចៅអធិការវត្តថ្មី សូត្រឆ្វេងនិងគ្រូសូត្រស្ដាំ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button