វ៉ាជែងខ្វះការប្រុងប្រយ័ត្ន រថយន្ត៣គ្រឿង និងម៉ូតូ ១គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្សម្នាក់រងរបូសដឹកបញ្ជូនទៅសង្គ្រោះ រីឯម្ចាស់រថយន្តបង្ករត់គេចខ្លួន
ខេត្តបន្ទាយមានជ័យ៖កត្តាបើកបរខ្វះការយោគយល់ វ៉ាជែងខ្វះការប្រុងប្រយ័ត្នធ្វើឲ្យរថយន្ត០៣គ្រឿង និងម៉ូតូ០១គ្រឿង បុកគ្នាយ៉ាគក្រើកនៅលើផ្លូវជាតិលេខ៥ ត្រង់ចំណុចខាងលិចស្ថានីយ៍ថ្លឹងរថយន្តប្រហែល១០០ម៉ែត្រ ស្ថិតក្នុងភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យវេលាម៉ោង១៩ និង៥៥នាទី ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ សំណាងហើយមិនមានអ្នកបាត់បង់ជីវិត គ្រាន់តែរងរបួស។
ពាក់ព័ន្ធករណីខាងលើនេះបើតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនដំបូងមានរថយន្តមួយគ្រឿងម៉ាកឡុចស៊ីស RX300 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ធំ 2A-1912 អ្នកបើកបរដោយឈ្មោះ ទឹម តុលា ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិក្បាលកោះ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បើកបរក្នុងទិសដៅពីលិចទៅកើតលុះដល់ចំណុចកើតហេតុ បានឡើងជែងម៉ូតូកង់បីនៅពីមុខ ជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាកនីសាន់ហ្វ្រន់ធា ពណ៌ស ពាក់ផ្លាកលេខ បន្ទាយមានជ័យ 2B-2124 បើកដោយឈ្មោះ ផាត់ ផល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិសាមគ្គីមានជ័យ ក្រុងប៉ោយប៉ែត បើកបរក្នុងទិសដៅពីកើតទៅលិច (ផ្ទុយទិសគ្នា) ហើយរថយន្តម៉ាកឡុចស៊ីស RX300 ខាងលើពុំទាន់អស់ល្បឿនក៏បានជ្រុលទៅបុកជាមួយរថយន្តមួយគ្រឿងទៀតម៉ាក Ford Everest ពណ៌ស ពាក់ផ្លាកលេខ កម្ពុជា K.P.7576 អ្នកបើកបរឈ្មោះ គា ពៅ ភេទប្រុស អាយុ៤៦ឆ្នាំ ភូមិបាលិលេយ្យ២ ក្រុងប៉ោយប៉ែត ពេលនោះក៏មានម៉ូតូមួយគ្រឿងម៉ាកHonda MSX ពណ៌ស–ខ្មៅ ពាក់ផ្លាកលេខ បន្ទាយមានជ័យ 1U-7678 បើកបរពីក្រោយ រថយន្តម៉ាកFord បានចាប់ហ្វ្រាំងដួលអូសម៉ូតូចូលពីក្រោយក្រោមរថយន្តម៉ាក Ford Everest បណ្តាលឲ្យអ្នកបើកបរម៉ូតូម៉ាកឈ្មោះ ហាន ហុង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរកម្មករ រស់នៅភូមិគោកព្រិច ឃុំសុភី ស្រុកអូរជ្រៅរងរបួសមនុស្ស
ត្រូវបានដឹកបញ្ជូនបន្តរទៅមន្ទីរពេទ្យមង្គលបុរី ចំណែករថយន្តចំនួន៣គ្រឿង រងការខូចខាតធ្ងន់ធ្ង
,ម៉ូតូ១គ្រឿង រងការខូចខាតស្រាល។ក្រោពីកើតហេតុម្ចាស់រថយន្តម៉ាកឡុចស៊ីស RX300ឈ្មោះ ទឹម តុលា ដែលបើកបរឡើងជែងក្នុងស្ថានភាពគ្រោះថ្នាក់ បានរត់គេចខ្លួនពីកន្លែងកើតហេតុបាត់ ដោយទុករថយន្តចោល។បន្ទាប់ពីសមត្ថកិច្ចនគបាលចរាចរណ៍ វាស់វែងរួចបានស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត រងចាំដោះស្រាយគ្នាតាមនិតិវិធីជាក្រោយ ៕