សមាគមសម្ព័នយុវជនដើម្បីសន្តិភាព សាខាខេត្តបន្ទាយមានជ័យ នាំយកអំណោយជាគ្រឿងឧបភោគបរិភោគចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០២គ្រួសារ នៅទំនប់អូរខៃដន ក្នុងសង្កាត់និមិត្ត
ខេត្តបន្ទាយមានជ័យ៖ដោយអនុវត្តតាមការណែនាំរបស់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ហៅកាត់ថា (ស.ស.យ.ស) នាល្ងាចថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារ ចុះសួរសុខទុក និងនាំយកអំណោយមនុស្សធម៌ជាគ្រឿងឧបភោគបរិភោគ ចែកជូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ០២គ្រួសារ នៅលើទំនប់អូរខៃដន ស្ថិតនៅក្នុងភូមិសុខសាន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។អំណោយដែលត្រូវចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ក,មីកញ្ចប់ និងកំប៉ុង,ទឹកក្រូច,ទឹកផ្លែឈើ,ទឹកត្រី,ប្រេងឆា,ស្កស,អំបិល,ថ្នាំដុះធ្មេញ,ច្រាសដុះធ្មេញ សាប៊ូនិងថវិកាមួយចំនួនរផងដែរ។
ក្នុងឱកាសនោះដែរក៏មានការអញ្ជើញចូលរួមពីលោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគមសម្ព័នយុវជនដើម្បីសន្តិភាព ,លោក គឹម សារឿន ប្រធាន សាខាខេត្តកំពង់ធំ និងគណៈប្រតិភូអមដំណើរផងដែរ។
នាឱកាសនោះដែរ លោកបណ្ឌិត ឌីម សុខុន អគ្គលេខាធិការ សមាគម និង លោក ហង្ស រ៉ាត់ ប្រធាន សាខាខេត្តបានមានប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុកពីសំណាក់ឯកឧត្តម បណ្ឌិត សុខ ចាន់ភក្តី ប្រធាន សមាគមសម្ព័ន្ធយុវជនដើម្បីសន្តិភាព ដែលជានិច្ចជាកាលឯកឧត្តមបណ្ឌិត ប្រធាន សមាគម តែងតែយកចិត្តទុកដាក់គិតគូពីសុខទុករបស់ប្រជាពលរដ្ឋ ទោះបីជាអំណោយទាំងនេះមិនគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក៏ពិតមែន ក៏ប៉ុន្តែជាចំណែកមួយកាត់បន្ថយការខ្វះខាតមួយគ្រា ហើយក៏ជាការចូលរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ផងដែរ ៕