ព័ត៌មានជាតិ

លោកឧត្តមសេ​នីយ៍ត្រី សឹង្ហ ទុំ ចាត់​តាំងក្រុ​មកា​រងារសុខាភិបាល ចុះ​ផ្សព្វ​ផ្សាយ​សេច​ក្តីណែនាំ ស្តីពី​បន្ត​ការ​ពារ ការ​ចម្លង​វីរុសកូ​វីដ ជូន​នាយ-ពលទាហាន

ខេត្តបន្ទាយមានជ័យ៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ថ្ងៃ​ទី១០ ខែកុម្ភៈ ឆ្នាំ២០២២ បានចា​ត់តាំងក្រុមការងារសុខាភិបាល ចំណុះទីបញ្ជាការ​កងពលនឹងវរ​សេនាតូចទាំង៤ ចុះផ្សព្វផ្សាយ​សេចក្តីណែនាំ ស្តីពីបន្តការពារ ការចម្លងវីរុសកូវីដ១៩ ជាពិសេ​សអូមីក្រុង(Ormicron) តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល ជូននាយពលទាហាន ទាំងអស់​ទូទាំ​ងកងពលនិងវរសេនាតូចទាំង៤។

ទន្ទឹមនឹងនោះដែរ ក្រុម​ការងារការិយាល័យសុខាភិបាល កងពលក៏បានធ្វើ​ការអប់រំផ្សព្វផ្សាយ​អំពីវិ​ធានការ ៣កុំ ៣ការពារ តាមការណែនាំ​របស់ក្រសួងសុខាភិបាល រក្សាគម្លាត អនាម័យ​ឲ្យជា​ប់ជាប្រចាំ។

ក្រៅពីវិធានការទប់ស្កា​ត់ការឆ្លងរីករាលដាល គ្រប់បណ្តាកងឯកភាពត្រូវអប់រំផ្សាយ អោយបាន​ដល់យោធិន​គ្រប់រូប និងគ្រួសារយោធិន អំពីច្បាប់ និងអនុក្រិត្យស្តីពីការ​ទប់ស្កាត់ការឆ្លងរីក​រាលដាលជំងឺឆ្លង​កូវីដ១៩ ជាពិសេស(Ormicron)

ក្នុងឱកាស​នោះដែរក្រុមការងារ បានអាន និងពន្យល់អំពីច្បាប់ អនុក្រិត្យ ដ​ល់មេបញ្ជាការ និងនាយពលទាហាន ដល់គ្រប់បណ្តាកង​ឯកភាព ដើម្បីយកទៅផ្សព្វផ្សាយបន្ត៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button