ព័ត៌មានជាតិ

អភិបាលក្រុងដូនកែវ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលសកម្មភាព ស្ដារប្រព័ន្ធលូ ក្នុងផ្សារធំតាកែវ

(ខេត្តតាកែវ)៖លោក កង អាណាន់ អភិបាល នៃគណៈអភិបាលក្រុងដូនកែវកាលពីរសៀលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ បានដឹកនាំមន្ត្រីនៃរដ្ឋបាលក្រុង អ្នកវិនិយោគភាស៊ីផ្សារធំតាកែវ មេប៉ុស្តិ៍នគរបាលផ្សារ និងគណៈកម្មការផ្សារធំតាកែវ ចុះពិនិត្យមើលសកម្មភាព ស្តារប្រព័ន្ធលូបង្ហូរទឹកកង្វក់ ក្នុងផ្សារធំតាកែវ ស្ថិតក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដើម្បីការពារបញ្ហាស្ទះលូ នារដូវវស្សា និងកែលំអ គម្របលូថ្មី ដើម្បីលើកកម្ពស់ សោភណ្ឌភាព អនាម័យក្នុងផ្សារ ព្រមទាំងសុវត្តិភាពដល់ បងប្អូន អាជីវករ និង ប្រជាពលរដ្ឋទាំងអស់ដែលអញ្ជើញមកផ្សារធំតាកែវ ។

ក្នុងនោះដែរ ក្រុមបងប្អូនអាជីវករទាំងអស់ បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងបានថ្លែងអគុណដល់លោកអភិបាលក្រុង ព្រមទាំងវិនិយោគភាស៊ីផ្សារធំតាកែវ ដែលបានគិតគូរ ពីសុខទុក្ខរបស់អាជីករក៏ដូចជាប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕ ដោយ : លោក ផូង បញ្ញា

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button