ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ៖ ខេត្តបាត់​ដំបង គម្រោងសាង​សង់ស្ថានី​យប្រព្រឹត្ត​កម្មទឹកកខ្វក់ចំនួ​ន២ នៅផ្នែក​ខាង​កើ​ត​ស្ទឹង និងផ្នែក​ខា​ងលិចស្ទឹង ថែម​ទៀត

ខេត្តបាត់ដំបង៖ក្នុងពីធី​ក្រុងពាលី បញ្ចុះប​ឋមសិលា​បើកកាដ្ឋា​នអនុគម្រោ​ងសាងសង់ប្រព័ន្ធលូ និង​ស្ថានី​យប្រព្រឹត្ត​កម្មទឹក​កខ្វក់ក្រុងបាត់​ដំ​បង ផ្នែកខា​ងលិចស្ទឹង នៃគម្រោ​ងផ្គត់ផ្គង់ទឹ​កស្អាត និងអនា​ម័យខេ​ត្ត ដែ​លមា​នទីតាំងស្ថិត​នៅភូមិព្រៃទទឹង ឃុំអូតាគី ស្រុកថ្មគោល​ ខេត្តបាត់ដំបង នា​ព្រឹកថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្តម សុខ លូ អភិបាល នៃ​គណៈអភិបាលខេត្តបាត់ដំបង បានមាន​ប្រសាស​ន៍ថា ដោយសា​រការអភិវឌ្ឍទីក្រុង​ និងហេ​ដ្ឋារច​នាសម្ព័ន្ធផ្លូវថ្នល់ ប្រព័ន្ធប្រឡា​យទឹក សំ​ណង់​អគារ លំនៅ​ឋាន ព្រម​ទាំង​កំណើ​នប្រជា​ជន ដែ​លរ​ស់នៅក្នុង​ក្រុង​បាត់ដំប​ង ក៏ដូចជាប៉ែក​ខាងលិ​ចស្ទឹង មាន​ការកើនឡើង​យ៉ាងឆាប់រហ័ស ធ្វើឱ្យប​ញ្ហា​ចោទ​ឡើង​ពាក់​ព័ន្ធ​ជាមួយនឹង​ការគ្រ​ប់​គ្រង​ទឹកកខ្វក់ សំណ​ល់ ដែល​ជា​កង្វល់ដ៏​ធំមួយ​ទាមទារ​ ត្រូវយ​កចិត្តទុកដាក់ខ្ពស់ លើការដោះ​ស្រា​យទាន់​ពេលវេលា និង​ចំគោលដៅ

 

ឯកឧត្តម បានបន្តថា ខេត្តបាត់ដំ​បងយើ​ងមានគម្រោង​សាងសង់​ស្ថានីយប្រព្រឹត្ត​កម្មទឹកកខ្វក់​ចំនួន២ ថែមទៀត គឺនៅ​ផ្នែក​ខាង​កើតស្ទឹងនិងផ្នែក​ខាងលិ​ចស្ទឹង។​ឯកឧត្តម​បានបញ្ជា​ក់ថា ដើម្បីចូ​លរួមចំ​ណែក ក្នុងការ​ដោះស្រាយ​បញ្ហា​នេះក្រសួង​​សាធារណការ និង​ដឹកជញ្ជូន រួមជា​មួយភា​គីពាក់ព័ន្ធ និង​ដៃ​គូអភិវឌ្ឍន៍​ផ្សេងទៀត បាន​ដាក់​ចេញផែ​នការស​កម្មភាព​ក្នុង​ការគ្រប់គ្រង ទៅលើទឹកក​ខ្វក់ តាម​រយៈកិច្ច​សហការជាមួយក្រសួង និងស្ថាប័ន​ពាក់ព័ន្ធ​នានា ក្នុងការរៀបចំ​ប្រព័ន្ធលូទឹក​កខ្វក់ និងប្រ​ព័ន្ធលូទឹកភ្លៀង​ដាច់ដោយឡែកពីគ្នា និងបង្កើតអា​ងប្រព្រឹត្តក​ម្មទឹក​កខ្វក់ ឱ្យបានសមស្រប ដើម្បី​ប្រមូ​ល​និងធ្វើប្រព្រឹត្ត​កម្ម​សម្អាតទឹកកខ្វក់​មុន​នឹងបង្ហូរ​ចូល​ទៅក្នុងប្រភ​ពទឹក​ធម្មជាតិ

 

ឯកឧត្តម បានបន្ថែមទៀតថា ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ តម្រូវឲ្យមានកា​រជីកកាយ​ដី ការដឹកជញ្ជូន​សម្ភារៈចាំបាច់នានា សម្រាប់​ការសាងសង់បំពង់មេ បំពង់មេរង បំពង់​បូមបញ្ជូន ប្រឡាយជា​ដើម ដូចនេះ​សូមប្រជា​ពលរដ្ឋមាន​ការយោគយល់ អធ្យាស្រ័យ ចំពោះកា​ររំខាន​ទាំងនេះ ព្រោះជាធម្មតាដំ​ណើរការសាងសង់ ឬអភិវឌ្ឍន៍អ្វីមួយ​តែងតែ​ធ្វើឲ្យមា​នផលរំ​ខានដល់​ប្រជាពលរដ្ឋជាក់ជាមិនខាន៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button