ជនល្មោភកាមចាប់រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១០ឆ្នំា រហូតបានសំរេច ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួន
ខេត្តពោធិ៍សាត់ ៖ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាល ស្រុកភ្នំក្រវាញ ចាប់ឃាត់ខ្លួននៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ពាក់ព័ន្ធករណីចាប់រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ១០ឆ្នំា រហូតបានសំរេច កាលពីរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅភូមិបាក់ត្រកួន ឃុំលាច ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។ការឃាត់ខ្លួនជនសង្ស័យបានធ្វើឡើងបន្ទាប់ពីទទួលបានបណ្ដឹងពីស្រ្តីម្នាក់ ដែលត្រូវជាម្តាយក្មេងស្រីរងគ្រោះ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យពាក់ព័ន្ធនឹងករណីរំលោភសេពសន្ថវៈ មានឈ្មោះ ធុយ ថន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅភូមិ/ឃុំកើតហេតុខាងលើ។ ចំណែកកុមារីរងគ្រោះអាយុ ១០ឆ្នាំ រស់នៅក្នុងបន្ទុកគ្រួសារឪពុកម្ដាយ ស្ថិតនៅភូមិឃុំកើតហេតុខាងលើ។
ស្រ្តីជាម្ដាយបានឱ្យដឹងថា ជនសង្ស័យបានល្បួង និងប្រើល្បិចកលឱ្យលុយកូនស្រីរបស់ខ្លួនចំនួន១០០០រៀល ដើម្បីជូនទៅបេះផ្លែក្រូចឆ្មារនៅខាងក្រោយផ្ទះ ហើយក៏ធ្វើសកម្មភាពចាប់រំលោភបានសម្រេចតែម្ដង។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ រួចហើយបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត។ចំណែកកុមារីរងគ្រោះបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ៕