ព័ត៌មានជាតិ

យុទ្ធនាការឃោសនា រកសម្លេងឆ្នោតជ្រើសរើ​សក្រុមប្រឹក្សា សមាជិក សមាជិកា ​ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ខេត្តបន្ទាយមានជ័យ៖យោងតាមឯកសា​រកំណត់ អនុវត្តតា​មការណែនាំ​របស់គណៈ​កម្មាធិ​ការជា​តិរៀបចំ​ការបោះ​ឆ្នោតបា​នបញ្ជាក់យ៉ាងច្បាស់ថា នាថ្ងៃទី២​១ ខែឧសភា ឆ្នាំ២០២២​នេះ គ្រប់​គណ​បក្ស​ន​យោបាយ​ទាំងអស់ ទូទាំងប្រទេសដែ​លផ្តើម​បើកយុទ្ធនា ការឃោសនា ដង្ហែជាក្បួន​រកសម្លេ​ងឆ្នោត​ពីសំណាក់ ប្រជាពលរដ្ឋជាម្ចាស់ឆ្នោតដើម្បីជ្រើសរើស ក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដោយគ​ណៈកម្មាធិការ ជាតិរៀបចំ​ការបោះឆ្នោតបា​នកំណត់យកថ្ងៃទី៥ ​ខែមិថុនាឆ្នាំ២០២២ជា ថ្ងៃ​បោះ​ឆ្នោត។​ដោយឡែក​សម្រាប់ខេត្តបន្ទាយ​មានជ័យ មានឃុំ​សង្កាត់ស​រុបចំនួន៦៧ ឃុំសង្កាត់ត្រូវ ធ្វើពិធីអ​បអរសាទរដង្ហែជាក្បួនយុទ្ធនាការឃោសនារកសម្លេង​ឆ្នោតសម្រាប់​ឃុំ សង្កាត់​នីមួយៗ​ក្នុងនោះ​ផងដែរយើងសង្កេ​តឃើញមានវត្តមាន​ឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈ​កម្មាធិការគ​ណប​ក្សខេត្ត​បន្ទាយមានជ័យ និងលោកជំទាវបានអញ្ជើញចូលរួមមានប្រសាសន៍ ទៅកាន់ស​មាជិក​សមាជិ​កានិងដង្ហែជាក្បួន ជុំវិញទឹ​កដីនៅក្នុងសង្កាត់ព្រះ​ពន្លាក្រុងសិរីសោភ័ណ ដើម្បីបើក​យុទ្ធនាការ​ឃោសនារក​សម្លេ​ងឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាអាណត្តិទី៥ សម្រាប់គណ​បក្សប្រជា​ជនកម្ពុជា។

 

ឯកឧត្តម អ៊ុំ រាត្រី បា​ន​លើក​ឡើង​ថា ​ជា​ង​៤ទ​សវត្សរ៍កន្លងម​កនេះ មាតុភូមិកម្ពុជា​ បានឆ្លង​កាត់ដំ​ណា​ក់កាលធំ​ៗ នា​នា​ជាបន្តបន្ទាប់ ដែលបានឆ្លុះ​បញ្ចាំង​ឲ្យឃើញ នូវអ្វីដែ​លយ៉ាងត្រចះត្រចង់ របស់​ពលរដ្ឋកម្ពុជា​នៅក្នុងពលីកម្មដ៏ធំធេងដើ​ម្បីការពារ និងស្ថាបនាប្រទេស​ជកសាងជីវភា​ពរស់​នៅរបស់ខ្លួនអោយចំរើន ហើ​យបានបន្តផ្តល់នូវពិ​សោធនានា ដ៏មានតម្លៃស​ម្រាប់ជំហានឆ្ពោះ​ទៅមុខទៀត។​សមិទ្ធផលនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនាថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ បានផ្តល់​ផ្លែផ្កា​ដ៏ធំធេងសម្រាប់កម្ពុជា​បានទទួលស្គាល់នូវសិទ្ធិ អធិបតេយ្យភាព​ពេញលេញរ​បស់កម្ពុ​ជា។ បងប្អូនប្រ​ជាពលរដ្ឋ​យើងបាន​បំពេញកម្លាំង​កាយចិត្ត ដើម្បីអភិវឌ្ឍប្រទេស​ជាតិផ្តល់​មានការ​គាំទ្រដ៏​ថ្លៃថ្លា របស់ស​ហគមន៍អន្តរជាតិ។​ទោះបីលើមាគ៌ាឆ្ពោះទៅរកអនាគតប្រកបដោយក្ដីសង្ឃឹម យើងបានជួ​បការលំបាកស្មុគស្មាញជាច្រើន យើងក៏យើងអាចពុះពា ជម្នះដោះស្រាយបា​នដោ​យផ្អែក​លើមូលដ្ឋាននៃស្មារតី ស្រឡាញ់សន្តិភាពនិងការបង្រួបបង្រួមជាតិ។

 

ឯកឧត្តម អ៊ុំ​ រាត្រី បន្តថា នេះជាលើកទីមួ​យនៅក្នុងប្រ​វត្តិសាស្ត្រកម្ពុជា ក្នុងកំឡុងពេ​លជាង៤ទ​សវត្សរ៍ចុង​ក្រោយនេះ បាន​ន័យថា ជាតិទាំងមូលរបស់ប្រទេសជា​តិស្ថិតនៅក្រោម​ការត្រួតត្រារប​ស់រាជរដ្ឋាភិបាល​តែមួយ ដោយគ្មានតំបន់អប្បគមន៍ឬពួកឧទ្ទាម។នាពេ​លបច្ចុប្បន្ននេះនៅក្នុងប្រទេ​សយើងគ្មានអ្នក​បំបែកខ្លួន គ្មានមេដឹ​កនាំឬក៏​កងទ័ពខ្មែរក្រ​ហមទៀតទេ គ្រប់ភាគីបា​នបញ្ចូល​គ្នា​ជាធ្លុងមួយ នឹងដំ​ណើរការអភិវឌ្ឍប្រទេ​សជាតិបានទទួល​ជោគជ័យនៅគ្រប់វិស័យ ការអនុវត្តនូវ​លទ្ធិប្រជា​ធិបតេយ្យ សេរីពហុបក្សនិងអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការដែល​ជាការកែទម្រង់វិ​ស័យរដ្ឋបាលដ៏ចម្បង ក្នុងចំណោមនយោបា​យ កំណែទំរង់លើសេដ្ឋកិច្ចវិស័យ យុត្តិធម៌វិ​ស័យកងកម្លាំងប្រដាប់អាវុធ និងវិស័យគ្រប់គ្រងដីធ្លីជាដើម បានទទួលជោគ​ជ័យជាបន្តបន្ទាប់៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button