លោកឧត្តមសេនី​យ៍ទោ សិទ្ធិ ឡោះ បញ្ជូន​ក្រុមការងារនគ​របាល​ជំនាញ​ចុះធ្វើអ​ត្តសញ្ញាណ​ប័ណ្ណសញ្ជា​តិខ្មែរជូន​សិស្ស និង​លោកគ្រូ អ្នកគ្រូ តា​មសាលា​រៀន

ខេត្តបន្ទាយមានជ័យ៖ ដើម្បីសម្រួល​ដល់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និង សិស្សសាលា ដែលទើ​បតែគ្រប់​អាយុ លោកឧត្តម​សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នង​ការដ្ឋាននគរបា​លខេត្តបន្ទាយ​មានជ័យ បានដាក់​ចេញនូវបទបញ្ជាដល់កម្លាំងការិយា​ល័យនគរបា​លអត្តសញ្ញា​ណប័ណ្ណ​សញ្ជាតិខ្មែរ ចុះប្រមូលទិន្ន័យ និងធ្វើអត្ត​សញ្ញាណ​ប័ណ្ណស​ញ្ជាតិខ្មែរដ​ល់សិស្សតា​មសាលា​រៀនទូ​ទាំងខេត្ត។

ជាក់ស្តែង​នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥ លោកវ​រសេនីយ៍ឯក អន ឌា នាយការិ​យាល័យន​គរបាល​អត្ត​សញ្ញាណប័ណ្ណសញ្ជាតិ​ខ្មែរ បានដឹ​កនាំក្រុមការងារចល័ត សហការជាមួយ​កម្លាំងនគរបាល​ជំនាញអធិ​ការដ្ឋាន​នគរបាលក្រុងប៉ោយ​ប៉ែត ចុះប្រមូលទិន្នន័យផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពល​រដ្ឋ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល សិស្សានុសិស្ស នៅសាលាអន្តរ​ជាតិ ម៉េង ហួ ណ័រ​វវ៉េស្ទ ស្ថិតនៅភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត បានសរុបចំនួន៦១នាក់ ប្រុសចំនួន២៦នាក់ (ផ្តល់ថ្មីចំនួន៥៣នាក់ ប្រុស ២១នាក់ និងផ្ដល់ទុតិយតា​ចំនួន៨នាក់ ប្រុស៥នាក់)

ស្នងការដ្ឋាននគរ​បាលខេត្តបន្ទាយមានជ័យ សូមអំពា​វនាវដល់បងប្អួនប្រជាពលរដ្ឋ និងប្អូនៗ ក្មួយៗ យុវជន ដែលទើបគ្រប់អាយុ ឬអ្នកហួសសុពល​ភាពប្រើប្រាស់​អត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែ(ចាស់) ត្រូវមកធ្វើថ្មី ឲ្យបានគ្រប់គ្នា ប្រយោជន៍ ដើម្បីបង្កលក្ខណៈ​ងាយស្រួលប្រើប្រាស់ ក្នុងការប្រកបរប ការងារ ចិញ្ចឹមជីវិតប្រចាំថ្ងៃ ដូចជា ការធ្វើកិច្ចសន្យា ទិញ លក់ ជួល ធ្វើប្លង់ដី ពិសេសគឺប្រើប្រាស់​លក្ខណៈផ្លូវការណ៍ផ្សេងៗ និងសម្រាប់បោះឆ្នោតជាដើម៕

Leave a Reply

Your email address will not be published. Required fields are marked *