ព័ត៌មានជាតិ

កិច្ចប្រជុំបូក​សរុបលទ្ធផល​ដំណាក់កាលទី១ នៃការអនុវត្ត​ផែន​ការសកម្មភាព​ឆ្ពោះទៅ​កាន់់​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២

(បន្ទាយមានជ័យ):ឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ជាប្រធានក្រុម​ការងារគណបក្ស​ចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីក្នុងកិច្ច​ប្រជុំបូក​សរុបលទ្ធផល​ដំណាក់កាលទី១ នៃការអនុវត្ត​ផែន​ការសកម្មភាព​ឆ្ពោះទៅ​កាន់់​ការបោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ/សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២។

កិច្ចប្រជុំនេះ បានប្រារព្ធធ្វើឡើងនៅមន្ទីរគណបក្សប្រជាជនកម្ពុជាខេត្តបន្ទាយមានជ័យ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អ៊ុំ រាត្រី ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តបន្ទាយមានជ័យ លោក សិទ្ធិ ឡោះ សមាជិកអចិន្ត្រៃយ៍គណបក្សខេត្ត ប្រធានក្រុមការងារគណកម្មាធិការគណបក្សមូលដ្ឋានខ២៧ ចុះជួយស្រុកស្វាយចេក និងលោក លោកស្រីប្រធានបក្សខេត្ត ស្រុក-ក្រុង ឃុំ សរុបជាង៤០០នាក់ផងដែរ ។

អ្នកឱកាសនោះដែរឯកឧត្តម អ៊ុំ រាត្រី បានអានរបាយការណ៍ស្វាគមន៍ និងរាយការណ៍ពីលទ្ធផលការងារដែលគណបក្សសម្រេចបាន និងបានដាក់ចេញទិសដៅអនុវត្តបន្ត ដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋ ដែលនៅសេសសល់កន្លងមក។ សម្រាប់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ មានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាង៣ម៉ឺននាក់ បានចូលរួមដង្ហែក្បួនយុទ្ធនាការឃោសនារកសម្លេងឆ្នោតថ្ងៃដំបូង។

ជាមួយគ្នានោះដែរឯកឧត្តម​ នាយឧត្តមសេនីយ៍ កែ​ គឹមយ៉ាន​ ឧបនាយករដ្ឋមន្ត្រី បានអំពាននាវដល់ប្រធានបក្ស និងសមាជិក សមាជិការទាំងអស់ ត្រូវអនុវត្តតួនាទី ភារកិច្ចឲ្យបានល្អ ធ្វើល្អជាមួយប្រជាពលរដ្ឋ ផ្តល់សេវាសាធារណះជូនពលរដ្ឋឲ្យបានទាន់ពេលវេលា យកបេះដូងពួគគាត់ឲ្យបាន ទើបទទួលបានការគាំទ្រចេញពីបេះដូងពិតប្រាកដ។ ត្រូវគោរពច្បាប់រដ្ឋ និងច្បាប់គជប អំឡុងពេលធ្វើយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងពិធីបោះឆ្នោត។ ត្រូវពង្រឹងការផ្សព្វផ្សាយពីសកម្មភាពការងារបក្ស និងទប់ស្កាត់រាល់ព័ត៌មានក្លែងក្លាយផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button