ឈ្លោះប្រែកគ្នា ទប់កំហឹងមិនបាន ជនដៃដល់ទាញញញួរវាយជនរងគ្រោះ បណ្តាលឲ្យបែកក្បាលហូរឈាម
(បន្ទាយមានជ័យ)៖ករណីហឹង្សាដោយចេតនា ដែលផ្តើមឡើងដោយសារតែជម្លោះខ្វះការអធ្យាស្រ័យឲ្យគ្នា យកតែឈ្នះរៀងៗខ្លួន ក្រោយពីបង្កហេតុអ្នកឈ្នះរត់គេចខ្លួនបាត់ ចំណែកអ្នកចាញ់ដេកពេទ្យ ។ ករណីបង្កហឹង្សានេះ បានកើតឡើងនៅវេលាម៉ោង១និង៥០នាទីរសៀល ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២២ នៅចំណុចភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ បានឲ្យដឹងថា៖ជនបង្ករមានឈ្មោះ ពោរ ថា ភេទប្រុស អាយុ៤៣ឆ្នាំ ។ឯជនរងគ្រោះ ឈ្មោះ យ៉ា វ៉ាន់នី ភេទប្រុស អាយុ៤៣ឆ្នាំ អ្នកទាំពីរស់នៅភូមិ/សង្កាត់ខាងលើជាមួយគ្នា ។
នគរបាលបានបញ្ជាក់ថា៖នៅមុនពេលកើតហេតុជនរងគ្រោះ និងជនបង្កកើតមានជម្លោះឈ្លោះប្រកែកតឹងសសៃ.ក ដាក់គ្នា រហូតដល់ជនបង្កទប់កំហឹងមិនបានក៏ទាញញញួរវាយក្បាលជនរងគ្រោះ បណ្តាលឲ្យរងរបួសធ្ងន់បែកក្បាលហូរឈាម ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ។ដោយឡែកជនបង្ក ក្រោយពីធ្វើសកម្មភាពរួច បានរត់គេចខ្លួនបាត់ស្រមោលឈឹង នៅពេលនេះនគរបាលក្រុងប៉ោយប៉ែត កំពុងតាមរកចាប់ខ្លួន ដើម្បីអនុវត្តតាមនិតិវិធី៕