ព័ត៌មានជាតិ

បញ្ជូនខ្លួនន​ជាតិ​ថៃម្នាក់ ទៅតុលាការ​ខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធក​រណី​គ្រឿងញៀន

(បន្ទាយមានជ័យ)ជនជាតិថៃ​ឈ្មោះ ភីតាយ៉ា ប៊ូនប្រាសឺត(Pittaya Boonprasert) ភេទប្រុស អាយុ​៣៤ឆ្នាំ បច្ចុប្បន្នស្នាក់​នៅបណ្តោះអាសន្ន ភូមិក្បាលស្ពាន១ សង្កាត់ប៉ោ​យប៉ែត ក្រុងប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ត្រូវកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការ​មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ការចុះ​ប្រតិបត្តិការ​បង្ក្រាបករណីជួញដូរ និងប្រើប្រា​ស់​ដោយខុសច្បាប់នូវសារធាតុញៀន បានធ្វើ​ឡើង​កាលពីវេលា​ម៉ោ​ង០១និ​ង៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២​២ នៅ​ចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ ក្រុងប៉ោយប៉ែត ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិម្នាក់ ព្រម​ទាំង​ដកហូតបាននូវ​វត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លា ចំនួន០៤ថង់ (ថង់ធំ០១ និងកូនថង់​តូច០​៣) ស្មើនឹងទម្ងន់ ៩៨,៧០ក្រាម ថ្នាំគ្រាប់រា​ងមូលពណ៌ក្រហមក្បឿងចំនួន១១គ្រាប់ ទម្ងន់ ,៤០​ក្រាម និងសម្ភារៈមួយចំនួន រួចបញ្ជូន​មកមូលដ្ឋាន​កងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំ

នៅចំពោះមុខ​សមត្ថកិច្ចជំនាញ​ជនសង្ស័យខាងលើ​បានសារភាពថា រូបគេពិ​តជាបានជួញដូរ និង​ប្រើប្រា​ស់គ្រឿងញៀនពិតប្រាកដមែន ។ដោយផ្អែកលើចម្លើយ​សារភាពរបស់ជនសង្ស័យ ព្រមទាំ​ងមានវត្ថុតា​ងផងនោះ កម្លាំងជំនាញមូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុងប៉ោយប៉ែត កសាងសំណុំរឿង​ បញ្ជូនទៅបញ្ជាការដ្ឋាន​កងរាជងាវុធហត្ថខេត្តចាត់ការបន្ត

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ទទួលការងារគ្រឿងញៀន បាន​ប្រាប់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតា​ង​ខាងលើ​ ត្រូវបានកម្លាំងការិ​យាល័យ​ប្រឆាំង​គ្រឿងញៀន បញ្ជូនទៅសាលាដំបូងខេត្ត កាលពី​រសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២២ ដើម្បីចាត់​ការបន្ត​តាមនិតិវិធី

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button