ព័ត៌មានជាតិ

អតីតក​ន្លែងស្ពាន​ឈើវត្តព្រះពន្លា ​ដែលទឹ​កជំនន់បំផ្លាញ​កន្លងម​ក គ្រោង​ជំនួសម​ក​វិញ​ដោ​យស្ពានថ្ម ដែល​ឯកឧត្ត​មឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន នឹងស្ថាបនាក្នុងពេ​លឆាប់ៗនេះ

(បន្ទាយមានជ័យ)៖ស្ពានឈើវត្ត​ព្រះ​ពន្លាដែលមា​នអាយុកាល៦​០ឆ្នាំហើយនោះ ស្ថិតនៅ​ក្នុងសង្កាត់​ព្រះពន្លា ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបំផ្លាញ​ដោយទឹកជំ​នន់ បាន​បាក់ស្រុត​ចូលទៅ​ក្នុង​ស្ទឹងព្រះពន្លា កាល​ពីព្រឹកថ្ងៃទី១៣ ខែតុ​លា ឆ្នាំ២០២០ បា​ត់កន្លងមក រហូត​មកដល់សព្វថ្ងៃ ប្រ​ហែ​ល​មានសង្ឃឹមថានឹ​ងជំនួសមកវិញដោយ​ស្ពានថ្ម ឯកឧត្តម​ឧបនា​យករដ្ឋមន្ត្រី កែ គឹមយ៉ាន សមាជិ​កគណៈកម្មាធិការកណ្តាល ​ជាប្រធានក្រុមការងារគណប្សប្រជាជនកម្ពុជា ចុះមូល​ដ្ឋាន​ខេត្តបន្ទាយមានជ័យ និងលោកជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងស្ថាបនា​ស្ពាននេះ​ជាស្ពាន​ចាក់បេតុងឡើងវិញនៅ​ពេលឆាប់ៗនេះ។នេះបើតាមការបញ្ជាក់ពីលោក ហ៊ិល រ៉ាយ៉ា អភិបាល​ក្រុងសិរីសោ​ភ័ណ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ ក្នុងខណៈដែល​លោកបាន​ដឹកនាំក្រុម​ការងារ​ចុះសិក្សាពិ​និត្យវាស់វែង បោះត​ម្រុយ សម្រា​ប់គម្រោងស្ថាបនាស្ពាន​បេតុងព្រះពន្លា ឆ្លង​ស្ទឹងសិ​រីសោភ័ណ ដែលមាន​បណ្តោយប្រវែង១​២០ម៉ែត្រ ទទឹង៨ម៉ែត្រ ដែលជា​អំណោយរ​បស់ឯកឧត្តមឧ​បនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោកជំទាវ​ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជំនួស​ស្ពាន​ឈើចា​ស់ទ្រុឌទ្រោម ដែលបាន​បាក់ដួលរ​លំខូចខាត​ដោយទឹ​កជំនន់​កាលពី​កន្លងមកនេះ ។

 

លោកសុក ចាន់ថា ប្រធានមន្ទីរ​​សាធារណការដឹ​កជញ្ជូន​ខេត្តបន្ទាយមានជ័យ​បានមានប្រសាសន៍ថា លោកបាន​ដឹកនាំក្រុមការ​ងារបន្ទាប់​ពីមានសំណូមព​រដ៏ទទូច​ពីព្រះសង្ឃ ពុទ្ធបរិស័ទ ប្រជាពលរដ្ឋ សិស្សានុ​សិស្ស និងឯកឧត្តមឧ​បនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានចុះពិ​និត្យជាក់​ស្តែងនិងសួ​រសុខ​ទុក្ខប្រ​ជាពលរដ្ឋនៅ​ទីនោះ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២មក ។ព្រះតេជគុណ​យឿន សា​មឿន ព្រះ​គ្រូចៅអធិការវត្តព្រះពន្លាបានមានសង្ឃដិកាថា៖ស្ពាន​ឈើចាស់ទី​នោះត្រូវបា​នសាងសង់​ដោយព្រះ​សង្ឃនៅគ.ស១៩៦២ លុះដល់ឆ្នាំ១៩៩៣ ស្ពានត្រូវបាន​ជួសជុលកែ​លម្អនិង​ប្រក់ដំបូល​ស័ង្កសី ដោយស​ម្តេចក្រុមព្រះ​នរោត្តម រណឫទ្ធិនិងសប្បុរសជន ប៉ុន្តែដោយស្ពាន​នេះវាចាស់​ទ្រុឌទ្រោមខ្លាំង​ពេកបានបាក់ដួលរលំខូចខាតទាំងស្រុង ដោយទឹកជំនន់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ។ស្ពាននេះមាន​សារសំខាន់ណាស់សម្រាប់ប្រ​ជាពលរដ្ឋពុទ្ធបរិស័ទ ឆ្លងកាត់ មាន៖ភូមិ ​ព្រះពន្លា, ភូមិ ព្រៃឬស្សី, ភូមិ៣ និងភូមិ៤ ។

 

ព្រះគ្រូចៅអធិការវត្តបានមានសង្ឃដិកាបន្តថា៖ ចាប់ពី​ស្ពានបាក់មកព្រះអង្គ មានបំណងស្នើឲ្យមាន ការស្ថា​បនាឡើងវិញដែរ ប៉ុន្តែដោ​យសារមានវិបត្តិសាក​លនៃ​ជម្ងឺកូវីដ.១៩ ទើបត្រូវផ្អាកវិញ និង​ម្យ៉ាង​ទៀតដោយសារ​មានស្ពានបេតុងមួ​យជាអំ​ណោយរបស់សម្តេចតេជោហ៊ុន សែន នាយរដ្ឋមន្ត្រី ស្ថិតនៅខាង​ជើងនោះស្ពាន​នេះ១ហើយ​សម្រាប់ឆ្លងស្ទឹងសិរីសោភ័ណ វាមិនអា​ចធ្វើឲ្យក​កស្ទះ​ប្រជាជ​នឆ្លងកាត់ទៅមកផង។

 

គួរបញ្ជាក់ផងដែថា៖នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ២០២២​នេះ បានដំណឹងថា ឯកឧត្តមឧ​បនាយក​រដ្ឋមន្ត្រីកែ គឹមយ៉ាននិងលោកជំទាវ ម៉ៅម៉ាល័យ បានផ្តល់អំ​ណោយសាង​សង់ជាស្ពាន​បេតុងថ្មីសំរា​ប់ជូនដល់ ព្រះសង្ឃ ប្រជាព​លរដ្ឋ ធ្វើដំណើ​រទៅមកបានស្រួល សង្ឃឹមថាប្រជាជនរស់នៅ៤ភូមិ ខា​ងលើ​ពិតជា​សប្បាយចិត្ត និងប្រជាពលរដ្ឋទូទៅធ្វើដំណើរ​បានស្រួលផងដែរ​។​និង​ដោយឡែកពុទ្ធ​បរិស័ទ​ចំណុះជើងវត្តនឹងងាយស្រួលទៅមកធ្វើបុណ្យទាននៅវត្តព្រះពន្លានេះ ។

 

លោកហ៊ឹល រ៉ាយ៉ា និង លោកសុក ចាន់ថាបានឲ្យដឹងបន្តថា៖តាមគម្រោង​សាងសង់ស្ពានថ្មថ្មី​នេះអាចចំណាយ​ពេ​លពី២៤​ទៅ៣០ខែ ព្រោះពេ​លនេះ​ជារដូវវស្សា ហើយនឹងទឹ​កជន់ឡើងផងដែរក្នុងនោះប្រជាពលរដ្ឋបានថ្លែងអំណុគ​ដល់ សម្តេចតេជោហ៊ុន សែន ជាប្រមុខដឹកនាំ ពិសេសឯ​កឧត្តម​ឧបនាយ​ករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុម​ការងារចុះជួយខេត្តបន្ទាយមានជ័យ និងលោ​កជំទាវម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានយកចិត្តទុ​កដាក់រួមសុខរួមទុក្ខកសាងស្ពានថ្មឡើងវិញ ជំនួ​សស្ពានឈើ​ដែលបំផ្លាញដោយទឹកជំនន់ ដើម្បីលើកម្ពស់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ បង្កលក្ខ​ណៈ​ងា​យស្រួលដល់ ព្រះសង្ឃនិងពុទ្ធបរិស័ទឆ្លងទៅមកធ្វើបុណ្យទានបានស្រួលផងដែរ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button