ព័ត៌មានជាតិ

បើកការដ្ឋានសាងសង់​ ប្រព័ន្ធ​លូ និងស្ថានីយប្រព្រឹត្តកម្មទឹ​កកខ្វក់ នៅ​ក្រុង​សិរីសោភ័ណ ក្រោម​ឥណទា​នស​ម្បទានពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ខេត្តបន្ទាយមានជ័យ៖កា​រអភិវឌ្ឍន៍កន្លែងណាមួយ គឺតែងតែមា​នផលប៉ះពា​ល់រំខានដ​ល់ការប្រក​បរបររកស៊ីរបស់បង​ប្អូនខ្លះហើយ ដូច​នេះតម្រូវឲ្យប​ងប្អូនប្រជាពលរដ្ឋ មេត្តាចូ​លរួមសហការ។ នេះ​បើតាមការ​លើកឡើងរបស់ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួង​សាធារណៈ​ការនិងដឹ​កជញ្ជូន​ក្នុងពិធីក្រុងពលី បើកការដ្ឋានអនុគម្រោង​សាងសង់ប្រព័ន្ធលូ និងស្ថានីយប្រព្រឹត្តិកម្ម ទឹកក​ខ្វក់ នៅ​ក្នុងក្រុងសិរីសោភ័ណ នៃគម្រោងកែ​លម្អគ្រប់គ្រងបរិស្ថាន ក្រុងជុំវិញបឹ​ងទន្លេសាបជំហាន នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២

លោក សុក ចាន់ថា ប្រធា​នមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បានមានម​តិចូលរួម​ជាបច្ចេកទេ​សបញ្ជាក់ថា គម្រោង​ប្រព័ន្ធបង្ហូរទឹកកខ្វក់ និងប្រព័ន្ធបង្ហូរទឹកភ្លៀង ព្រមទាំ​ងសាងសង់ស្ថានីយប្រព្រឹត្តកម្ម ទឹកកខ្វក់ទទួលការសាងសង់ដោយក្រុមហ៊ុន Beijing urban construction group co,LTD (BUCG) ត្រួតពិនិត្យប​ច្ចេកទេសដោយក្រុមហ៊ុន Romboll Denmark A/S In Joint Venture With Oriental Consultant and Sec In Association With Tancons ចំណា​យថវិកា​សរុបប្រមាណ ២២,៤៨៦,១៧៩ដុល្លារ ក្រោម​ឥណទានសម្បទានពី​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) រួមជាមួ​យនឹងថវិ​កាបដិភាគរបស់​រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការងា​រដោះស្រាយ​ផលប៉ះពា​ល់ បោសសម្អាតគ្រាប់​មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ដោយប្រើរយៈពេលសាងសង់ ៣៦ខែ ដែល​គ្រង​នឹងបញ្ចប់នៅ​ខែសីហាឆ្នាំ២០២៤

ស្ថានីយ៍ប្រព្រឹត្តកម្មទឹក​កខ្វក់ មានសមត្ថភាព​អាចចម្រោះបានចំនួន ៣៥០០ ក្នុងមួយថ្ងៃ សាង​សង់លើ​ផ្ទៃដីប្រមាណ ២៤ហិចតា ដែលក្នុងនោះរួមមា​នអាគារចំនួន ០៤(អាគាររដ្ឋបាល រោងជាង រោងម៉ាស៊ីនភ្លើង និងអាគារសន្តិសុខ) ស្ថិតនៅក្នុងភូមិកន្ទួត សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ។

ការសាងសង់ប្រព័ន្ធដាច់ដោយឡែកសម្រាប់តំ​បន់សេវាកម្ម ភាគពាយព្យនៃស្ទឹងសិរីសោភ័ណ ដែល​មា​នបំពង់បង្ហូរប្រវែង ១១០គីឡូម៉ែត្រ និងស្ថានីយបូមមេ កន្លែង និងស្ថានីយបូមតូចចំនួន កន្លែង។គម្រោងនេះនឹងធ្វើការសាង​សង់ផ្លូវចូលទៅកាន់ស្ថានីយប្រព្រឹត្តកម្មដែលមានប្រវែង ២៦០០ ម៉ែត្រ និងបណ្ដាញលូបង្ហូរទឹកភ្លៀងប្រវែង ៦៨៨៥ម៉ែត្រ។

លោក លី សារី អភិបាល​រងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា បរិស្ថាន​នៃការរ​ស់នៅពិត​ជាមានសារៈសំខាន់ណាស់ ដែល​ទាមទារជាចាំបា​ច់នូវការរៀបចំយកចិត្តទុកដាក់ ប្រកបដោយ​សោភ័ណភាព ផាសុខភាព ព្រោះវា​ជាប្រភពផ្ដល់សុខភាពល្អដល់យើង សុខភាពជា​ទ្រព្យសម្បត្តិ​ទីមួយ មុននឹងយើង​អាចទៅរកទ្រព្យស​ម្បត្តិដទៃទៀតបានជាពិសេសការរៀបចំបរិស្ថាន សោភ័ណ​ភាពក្នុងទីប្រជុំជន គឺជាចំណុចអាទិភាព ទីក្រុងស្អាត ទាក់​ទាញភ្ញៀវទេសចរណ៍។

ក្នុងនោះលោកក៏បានសម្តែងការកោតសរ​សើរ និងវាយតម្លៃខ្ពស់​ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីម​ន្ទីរជំនា​ញទាំងអស់ ក្នុងប៉ុន្មាន​ឆ្នាំកន្លងទៅនេះ ក្នុងការអ​នុគម្រោងសាងសង់ប្រព័ន្ធលូ និងស្ថានី​យប្រព្រឹត្ត​កម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ នៃគម្រោង​កែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន ២​ខេត្តបន្ទាយមានជ័យ។និងថ្លែងអំណរគុណ ចំពោះមន្ទីរពាក់ព័ន្ធនានា ពិសេស មន្ទីរសាធា​រណការ និងដឹកជញ្ជូន រួមជាមួយអាជ្ញាធរក្រុង អាជ្ញាធរសង្កាត់ និងភូមិដែលមានចូលរួមសហការជាមួយ ក្រុមការងារក្រសួង​សាធារណការ និងដឹកជញ្ជូន ទីប្រឹក្សាបច្ចេកទេស ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុនសាងសង់ដែលបានរួមគ្នាអនុវត្តការងារនេះតាំងពីចាប់ផ្ដើម រហូតមកដល់ពេលនេះ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button