អភិបាលស្រុកព្រៃកប្បាស ដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងជួយលើកផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្រ្តាក់
ខេត្តតាកែវ៖ក្រោយពីមានករណីគ្រោះធម្មជាតិភ្លៀងលាយលំទៅដោយខ្យល់កន្រ្តាក់កើតឡើង កាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ នៅទូទាំងស្រុកព្រៃកប្បាស បណ្តាលឲ្យលំនិងរបើកដំបូលផ្ទះ របស់បងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការខូចខាតសម្ភារៈជាច្រើនផងនោះ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក ញ៉ែម ស្រស់ អភិបាលស្រុកព្រៃកប្បាស រួមដំណើរដោយអភិបាលរងស្រុក អធិការនគរបាលស្រុក មេបញ្ជាការ កងរាជអាវុធស្រុក មេបញ្ជាការ ផ្នែកសឹករងស្រុក បានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាព និងជួយលើកផ្ទះរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារគ្រោះមហន្តរាយខ្យល់កន្រ្តាក់ ស្ថិតនៅក្នុងឃុំបានកាម ស្រុកព្រៃកប្បាស ។
សូមបញ្ជាក់ផងដែរថា បើយោងតាមរបាយការណ៍បឋមរបស់ជាជ្ញាធរបញ្ជាក់ថា ការខូចខាតរួមមាន៖រលំទាំងស្រុង មានចំនួន ២២ខ្នង ,របើកដំបូល មានចំនួន ១៤០ខ្នង ,មនុស្សរងរបួស ចំនួន០៦នាក់ ក្នុងនោះរងរបួសធ្ងន់៣នាក់ និងរងរបួសស្រាល៣នាក់ ផងដែរ៕ ដោយ ៖ លោក ផូង បញ្ញា