ពិធីបញ្ចុះបឋមសិលា សាងសង់អនុវិទ្យាល័យរហាត់ទឹក”ស្រុកមង្គលបូរី
(បន្ទាយមានជ័យ)៖ដោយពិនិត្យមើលឃើញពីភាពចាស់ទ្រុឌទ្រោម បាក់បែកជាអន្លើៗ នៃអនុវិទ្យាល័យរហាត់ទឹក ស្រុកមង្គលបូរី នាព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្ដម គោស៊ុំ សារឿត អ្នកតំណាងរាស្រ្ត ខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញជាអធិបតីភាពក្នុងពិធី បញ្ចុះបឋមសិលាសាងសង់ អាគាសិក្សា២ខ្នង ១២បន្ទប់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី កែ កឹមយ៉ាន និងលោកជំទាវ ឯកឧត្ដម គោស៊ុំ សារឿត និងលោកជំទាវ ព្រមទាំង ឯកឧត្ដមកែ សួន សុភាព និងលោកជំទាវ។
ឯកឧត្ដម គោស៊ុំ សារឿត បានមានប្រសាសន៍ថា ការជួបជុំនេះ គឺអាស្រ័ដោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព ពេញលេញ ក្រោមនយោបាយ ឈ្នះៗ របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើអោយប្រទេសមានការអភិវឌ្ឍន៍ឈានឡើងលើគ្របលវិស័យ មានដូចជា សាលារៀន ផ្លូវថ្នល់ ប្រឡាយទឹក ជាដើម។ឯកឧត្ដម គោស៊ុំ សារឿត បានមានប្រសាសន៍បន្តថា គុណសម្បត្តិដ៏ធំកន្លងមក គឺការប្រយុទ្ធប្រឆាំង នឹងកូវីដ១៩ ក្រោមការគិតគូរដ៏ខ្លាំងខ្លាពី ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវវិធានការ ប្រកបដោយ ប្រសិទ្ធភាព គឺការចាក់វ៉ាក់សាំង ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។ជាលទ្ធផល ក្រោមកិច្ច សហការផ្ទាល់ ពីក្រុមគ្រូពេទ្យ និងក្រុមគ្រូពេទ្យកងយោធភូមិភាគទី៥ ក្រោមការដឹកនាំ សម្របសម្រួល ពីរដ្ឋបាលខេត្ត រដ្ឋបាលស្រុក ក្រុង បានបើកយុទ្ធនាការ ចាក់វ៉ាក់សាំងកូវីដ១៩ ទាំងដូសមូលដ្ឋាន និងដូសជំរុញជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ប្រមាណ៨៥% នៃប្រជាជនសរុប។
ឯកឧត្ដម បន្តថា សាលារៀន ជាថ្នាលបណ្តុះបណ្តាលធនធានមនុស្ស ដូចនេះ ក្នុងនាមគណះអធិតី សង្ឃឹមយ៉ាងមុតមាំថា ក្មូយៗទាំងអស់ពិតជាខិតខំរៀនសូត្រ យកចិត្តទុកដាក់ក្រេបយកចំនេះដឹងជៀសវាង អំពើអបាយមុខផ្សេងៗ។ចុងបញ្ចប់គណៈអធិតី សូមអំពាវនាវ អោយប្រជាពលរដ្ឋទាំងអស់ សូមអញ្ជើញទៅចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់នាថ្ងៃទី៥ ខែមិថុនា នាពេលខាងមុខអោយបានគ្រប់ៗគ្នា ៕