ព័ត៌មានជាតិ

ឯក​ឧត្តម អ៊ី ឈាន រំពឹងថា​ពលរដ្ឋនៅខេត្តប៉ៃលិន និងទៅចូលរួម​បោះឆ្នោតគ្រប់​ៗគ្នា

(ប៉ៃលិន)៖នៅព្រឹកថ្ងៃទី៥ ខែមិថុនានេះ ឯកឧត្តម អ៊ី ឈាន រដ្ឋលេខា​ធិការក្រសួង​ការពារ​ជាតិនិង​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចូលរួមប​ញ្ចេញសិទ្ធិ​ជាព​លរដ្ឋក្នុង​ការបោះឆ្នោត ជ្រើស​រើសក្រុមប្រឹក្សា ឃុំសង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅមណ្ឌលហ៊ុនសែន ក្រុងទេពនិម្មិត​ប៉ៃលិន ស្ថិតនីភូមិអូតាពុក្រោយ សង្កាត់ទួលល្វា ក្រុងប៉ៃលិន។

 

ជាមួយគ្នាឯកឧត្តម អ៊ី ឈាន រដ្ឋលេខាធិការក្រសួង​ការពាជាតិនិងជាប្រធា​ន ក្រុមការងា​ររាជរដ្ឋាភិ​បាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានសំដែងក្តីរីក​រាយក្រោយ​ពីឃើញប្រ​ជាពលរដ្ឋ​នាំគ្នាទៅ​បោះឆ្នោះ ដើម្បីបំពេញកាតព្វកិច្ច​ជាពលរដ្ឋខ្មែរ ដើម្បីទៅបោះឆ្នោតជ្រើស​រើសគណ:បក្សដែ​លខ្លួនពេញចិត្ត។

បើយោងតាមរ​បាយការណ៍របស់ លោក ចេង ញ៉ាន់ ប្រធានគ​ណៈកម្មាធិកា​ររៀបចំការ​បោះឆ្នោត​ខេត្តប៉ៃលិន បានឱ្យដឹងថា នៅក្នុងខេត្តមាន​គណបក្សនយោបាយចំនួន៥ រួមមានៈ គណប​ក្សប្រជាជ​នកម្ពុជា ,គណបក្សភ្លើងទៀន ,គណបក្សខ្មែររួបរួមជាតិ ,គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគ​ណ​បក្សសញ្ជាតិកម្ពុជា មាន​ការិយាល័​យបោះឆ្នោត ១១៨ការិយាល័យ និងមា​នអ្នកគ្រប់​អាយុ​បោះឆ្នោត ៤២២៦២នាក់​ ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button