មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ នាំយកបង្គោលភ្លើងចំនួន៨ដើម បំពាក់នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ក្នុងក្រុងសិរីសោភ័ណ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក សុខ ចំណាន នាយកវិទ្យាល័យ ហ៊ុន សែន ខ្លាកូន នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជើញក្រុងពាលី លើកបង្គោលភ្លើងធំចំនួន០៨ដើម នៅទីលានបាល់ទាត់សាលាតម្រង់ទិសវិទ្យាល័យ ហ៊ុន សែន ខ្លាកូន ស្ថិតនៅភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បង្គោលភ្លើងទាំង៨ដើម ដែលយកទៅបំពាក់នៅទីលានបាល់ទាត់សាលាតម្រងទិសនេះ ជាអំណោយរបស់លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុហត្ថខេត្ត ដើម្បីបង្កភាពងាយស្រួល ពេលមានព្រឹត្តិការប្រកួតកីឡាផ្សេងៗ នៅលើទីលានបាល់ទាត់ ស្មៅធម្មជាតិមួយនេះ។
លោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន បានបញ្ជាក់ឱ្យដឹងថា ទីលានបាល់ទាត់សាលាតម្រង់ទិសនេះ បានស្ថាបនាឡើងដោយឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ទាំង២៥រាជធានី–ខេត្ត ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការហ្វឹកហាត់របស់កីឡាករសហព័ន្ធផងដែរ ៕