ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ផ្តល់អំណោយជូនគ្រួសារយោធិនជួបការលំបាកចំនួន ១៨គ្រួសារ នៅស្រុកម៉ាឡៃ
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ បានចាត់តាំងលោកវរសេនីយ៍ត្រី លឹម វណ្ណារិទ្ធ មេបញ្ជាការវរសេនាតូចថ្មើរជើងលេខ៥១១ ដឹកនាំក្រុមការងារ អញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ចែកជូនយោធិន និងគ្រួសារយោធិន ដែលជួបការលំបាកចំនួន១៨គ្រួសារ ក្នុង១គ្រួសារ ទទួលបានអង្ករ១ការ៉ុង ,មី១កេះ,ទឹកត្រី១យួរ,ត្រីខ១យួរ,ខ្លាញ់១ដប និងសារ៉ុង១ នៅទីបញ្ជាការវរសេនាតូចលេខ៥១១ ស្ថិតនៅភូមិកណ្ដោល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។
យោធិន និងគ្រួសារ បានគោរពថ្លែងអំណរគុណ ជូនចំពោះ ឯកឧត្តម ហ៊ុន ម៉ាណែត និងលោកជំទាវ ដែលតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខយោធិន និងគ្រួសារជួបការលំបាក និងជួបគ្រោះមហន្តរាយផ្សេងៗ និងសូមជូនពរឯកឧត្តម និងលោកជំទាវ ព្រមទាំងគ្រួសារមានសុខភាពល្អបរិបូរណ៍ ទទួលជោគជ័យគ្រប់ភារកិច្ច ជូនជាតិមាតុភូមិ និងប្រជាជនជានិច្ចនិរន្តរ៍ និងគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីនាពេលអនាគតផងដែរ៕