ព័ត៌មានជាតិ

ក្រុមគ្រូពេទ្យចល័ត កងពល​តូចថ្មើរជើ​ងលេខ៥១ ដំណើ​រការចា​ក់​វ៉ាក់សាំង​ដូសទី៤ (PFIZER) ជូន​យោ​ធិន និ​ងគ្រួសា​រ

(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមគ្រូពេទ្យចល័ត កងពល​តូចថ្មើ​រជើ​ង​លេខ៥១ បានដំ​ណើរការចាក់វ៉ាក់​សាំងការ​ពារជំងឺកូវីដ១៩ ដូសទី​៤ ប្រភេទ (PFIZER) ជូនយោធិន និង​គ្រួសារ ព្រម​ទាំងបណ្តាអង្គភា​ពចំណុះទិសយោធភូមិភាគទី៥ ចំនួន ៣គោលដៅ(ទីបញ្ជាការ​កងពល , ក្រុងប៉ោយប៉ែត ,ឃុំអូរបីជាន់)

ថ្លែងក្នុងឱកា​សនោះ លោកឧត្តម​សេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកង​ពលតូចថ្មើ​រជើ​ងលេខ៥១ បាន​លើកឡើងអំពីកា​រខិត​ខំយកចិ​ត្តទុកដាក់ ពីថ្នាក់ដឹ​កនាំគ្រប់លំដាប់ថ្នាក់ ពិសេសរា​ជរដ្ឋាភិ​បាលដែល​មាន សម្ដេចតេជោ ជាប្រមុខដឹ​កនាំប្រទេស ប្រកបដោយ​ភាពវ័យឆ្លាត តែងតែគិត​គូរដល់​ជីវភាព​រស់នៅ សុខទុក្ខ សុខុមាល​ភាពជនរួ​មជាតិ និ​ងពង្រឹងសុខភាពសាធារណៈ សំដៅបើ​កឲ្យដំណើ​រការសេដ្ឋកិច្ចទូ​ទៅមានភាពជឿន​លឿនលើគ្រប់វិស័យឡើងវិញ ដើម្បីកាត់បន្ថយ​ភាពក្រីក្រ​ជូនពលរដ្ឋក្នុងប្រ​ទេសក៏ដូចជាក្នុង​តំបន់ និងនៅលើពិ​ភពលោក។

ជាចុងក្រោយ​លោកមេបញ្ជាការ កងពល​បានផ្តាំផ្ញើប​ន្ថែមចំពោះកងកម្លាំងចំរុះ និងក្រុមគ្រួសា​រដែលម​កទទួលសេវាវ៉ាក់សាំងដូសទី៤ សូមឱ្យនៅតែ​បន្តអនុវត្តវិធាន​ការការពារ​របស់ក្រសួង​សុខាភិបាល ៣ កុំ ៣ការពារ ដដែល ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button