បញ្ជូនខ្លួនជនសង្ស័យ០២នាក់ ទៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ក្រោយពីបង្កហឹង្សាដោយចេតនា ទៅជនជាតិចិនបណ្តាលឲ្យរបួស នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ)៖ជនសង្ស័យចំនួន២នាក់ ដែលបង្កហឹង្សាដោយចេតនាទៅលើជនជាតិចិន ត្រូវកម្លាំងនគបាលក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនបញ្ជូនទៅស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នារសៀលថ្ងៃទី១២ ខខែមិថុនា ឆ្នាំ២០២២ ដើម្បីចាត់ការបន្តតាមនិតិវិធី។
លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យថា៖ករណីបង្កហឹង្សាដោយចេតនាទៅលើជនជាតិចិន បណ្តាលឲ្យរងរបួស ដោយមិនដឹងពីមូលហេតុនោះ មានពីករណីដោយករណីទី១/- នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង៣១នាទីយប់ នៅត្រង់ចំណុចអាគារ ១០០បន្ទប់ ទល់មុខមន្ទីពេទ្យនគររាជ ស្ថិតនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ zhou dongke ភេទប្រុស អាយុ២២ឆ្នាំ កាន់លិខិតឆ្លងដែន លេខ(EH8968747)ស្នាក់នៅនិងបំរើការងារក្នុងកាស៊ីណូ ហ្វូនិក បណ្តាលឲ្យរងរបួសចំលើកែងដៃខាងស្ដាំ នឹង លើដើមទ្រូង ។ក្រោយពេលកើតហេតុជនបង្ករបានគេចខ្លួនបាត់ ។រីឯជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងគ្លីនិកនគររាជ ។
លោកអធិការ បន្តទៀតថា៖ ករណីទី២ នៅថ្ងៃទី១០ ខែ មិថុនា ឆ្នាំ២០២២ វេលាម៉ោង១០ និង៣២ នាទីយប់ មានករណីហឹង្សាកើតឡើងបន្តទៀត បង្កឡើងដោយជនសង្ស័យមានគ្នា២នាក់ ភេទប្រុស (មិនទាន់ស្គាល់អត្តសញ្ញាណ)ជិះម៉ូតូ មួយគ្រឿង ម៉ាក់ zoomex ពណ៌ (ក្រហម+ស )បានធ្វើសកម្មភាពកាប់ទៅលើជនជាតិចិនម្នាក់ឈ្មោះ WANG JIAN ភេទប្រុស អាយុ៣៣ឆ្នាំ កាន់លិខិត ឆ្លងដែន លេខ EC ៥៨៣៨៨៣១ ស្នាក់នៅ នឹងបំរើការងារក្នុងសណ្ឋាគារ ជីវចូវ ស្ថិតក្នុងភូមិក្បាលស្ពាន ១ សង្កាត់/ក្រុងប៉ោយប៉ែត បណ្តាលឲ្យរងរបួស លើស្មាផ្នែកខាងស្ដាំ។ក្រោយពេលបង្កហេតុរួចជនបង្កបានគេចខ្លួនបាត់។ដោយឡែកជនរងគ្រោះ កំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកប៉ោយប៉ែត។
លោកអធិការនគរបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖បន្ទាប់ពីបានទទួលព័ត៌មាននេះភ្លាម លោកបានដឹកនាំកម្លាំងជំនាញ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះស្រាវជ្រាវធ្វើការស្រាវជ្រាវដល់កន្លែងកើតហេតុ និងពិនិត្យកាំម៉េរ៉ាសុវត្ថិភាព ឈានដល់កំណត់បានមុខសញ្ញា លុះនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទីយប់ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅម្ដុំកាស៊ីណូហ្គែនទីង ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/ក្រុងប៉ោយប៉ែត
១/-ឈ្មោះ តឿ ចំរើន ហៅម៉ឺន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ។
២/-ឈ្មោះ ជា លីហួត ហៅហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ ក្បាលស្ពាន២ សង្កាត់/ក្រុងប៉ោយប៉ែត។វត្ថុតាងដកហូតបានមានៈ ដាវសាម៉ូរ៉ៃ០១ដើម និងម៉ូតូ១គ្រឿងម៉ាកហ្សូមម័រអ៊ិច ពណ៍ស–ក្រហម ពាក់ស្លាកលេខបន្ទាយមានជ័យ1P-9446 ដែលជិៈធ្វើសកម្មភាព ។
នៅចំពោះមុខសមត្ថកិច្ចជំនាញ ជនសង្ស័យទាំង០២នាក់ខាងលើបានឆ្លើយសារភាពថា ពួកគេទាំង០២នាក់ពិតជាបានកាប់ទៅលើជនរងគ្រោះជាជនជាតិចិននោះពិតប្រាកដមែន ដោយសារតែគេខឹងនឹងសង្សាគេបែកចិត្តមានថ្មី(ខ្មែរដូចគ្នា) ទើបធ្វើឲ្យគេមួម៉ៅក៏កាប់ជនជាតិចិនដែលកំពុងដើរនោះទៅ៕