ក្រុមប្រឹក្សាប្រឡងប្រណាំង ផែនទី១ យោធភូមិភាគទី៥ បានធ្វើការចុះត្រួតពិនិត្យ ប្រជុំបូកសរុប និងវាយតម្លៃ លទ្ធផលការងារ ប្រចាំឆមាសទី១ ឆ្នាំ២០២២
(បន្ទាយមានជ័យ)៖គណៈអចិន្រ្តៃយ៍ ក្រុមប្រឹក្សាប្រឡងប្រណាំង ផែនទី១ យោធភូមិភាគទី៥ មាន៣ កងពលតូចថ្មើរជើងលេខ៥១ ,៥២ និង៥៣ នាថ្ងៃចន្ទ ១៤ កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ អញ្ជើញចុះត្រួតពិនិត្យ រយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០–១២ ខែមិថុនា ឆ្នាំ២០២២ និងបានធ្វើការប្រជុំវាយតម្លៃរយះពេល១ថ្ងៃ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ កែវ ចំរើន មេបញ្ជាការរង យោធភូមិភាគទី៥ ប្រធានក្រុមប្រឹក្សាប្រឡងប្រណាំង យោធភូមិភាគទី៥ ។
សូមបញ្ជាក់ថា សកម្មភាពចលនាការងារប្រឡងប្រណាំង របស់យោធភូមិភាគទី៥ បានអនុវត្តន៍ជាប់ជាប្រចាំ ផ្អែកតាមផែនការ ប្រឡងប្រណាំងប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្របតាមកំណែទម្រង់របស់កងយោធពលខេមរភូមិន្ទ។
លោកឧត្តមសេនីយ៍ទោ កែវ ចំរើន បានបញ្ជាក់ថា ការចុះត្រួតពិនិត្យ និងប្រជុំបូកសរុបវាយតម្លៃ នាថ្ងៃនេះ គឺបង្ហាញនូវលទ្ធផលនៃការខិតខំប្រឹងប្រែង របស់សាម៉ីអង្គភាព ប្រកបដោយការសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់៕