កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ក្រុមការងារទ្រទ្រង់សមាគមមូលនិធិមនុស្សចាស់ នៅខេត្តបន្ទាយមានជ័យ
(បន្ទាយមានជ័យ)៖ឯកឧត្តម អ៊ី ឡុង ប្រធានគណៈកម្មាធិការ ប្រតិបត្តិសមាគមមូលនិធិមនុស្សចាស់ ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១២ ខែកុម្ភៈឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំ ផ្សព្វផ្សាយសេចក្តីសម្រេច ក្រុមការងារទ្រទ្រង់សមាគមមូលនិធិមនុស្សចាស់ នៅខេត្តបន្ទាយមានជ័យ ដើម្បីគៀងគរ ថវិការជួយសមាគមមនុស្សចាស់។
កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅសាលប្រជុំ(ខ)សាលាខេត្តបន្ទាយមានជ័យដោយមានការអញ្ជើញចូលរួមពីលោក អោម ចន្ថា អភិបាលរងខេត្ត លោក លោកស្រី មន្ទីរ អង្គភាពពាក់ព័ន្ធនានាជុំវិញខេត្តផងដែរ។
ឯកឧត្តម អ៊ី ឡុង បានមានប្រសាសន៍ថា សមាគមមូលនិធិមនុស្សចាស់ខេត្ត គឺមានចក្ខុវិស័យយ៉ាងសំខាន់ នៅក្នុងការចូលរួមចំណែកជួយសម្រាល រំលែកទុក្ខលំបាករបស់មនុស្សចាស់ ជនងាយរងគ្រោះ អ្នកដែលមានការលំបាក់ក្នុងជីវភាពរស់នៅក្នុងសហគមន៍ និងដោះស្រាយនូវសំណូមពរចាំបាច់បន្ទាន់មួយចំនួននៅមូលដ្ឋាន។ក្នុងនោះឯកឧត្តមប្រធានគណៈកម្មាធិការប្រតិបត្តិ បានស្នើឲ្យសមាជិកទាំងអស់ ត្រូវសហការ សាមគ្គី ចូលរួមគាំទ្រសមាគម ដើម្បីជាចំណែកមួយក្នុងការចូលរួមជួយសង្គម ជាពិសេសគឺជួយចាស់ជរា និងកោតសរសើ និងថ្លែងអគុណដល់ឯកឧត្តម លោកជំទាវ ឧកញ៉ា ប្រធាន អនុប្រធាន សមាជិក សមាជិក នៃសមាគមដែលបានគាំទ្រកន្លងមក ៕