ព័ត៌មានជាតិ

ទិវា​ជាតិអ​ប់រំបណ្តុះបណ្តាលប​ច្ចេកទេស និងវិជ្ជាជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធា​នបទ “TVET (ធីវេត) បង្កើនផលិតភាពការងារ និងភាព​ប្រកួតប្រជែងខ្ពស់

(ព្រៃវែង)៖លោក ចាន់ រ៉ា​ន់ អភិបា​លរងខេត្ត តំណាងឯកឧត្ត​ម ជា សុមេធី អភិបាលខេត្តព្រៃវែង​នា​ថ្ងៃទី១៥ ខែមិ​ថុនា ឆ្នាំ២០២២ បានអ​ញ្ជើញ​ចូល​រួមក្នុងទិ​វាជាតិ​អប់រំបណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជា​ជីវៈ លើកទី៥ ឆ្នាំ២០២២ ក្រោមប្រធា​នបទ “TVE​T (ធីវេត) បង្កើនផ​លិត​ភាព​ការងារ និង​ភា​ពប្រ​កួត​ប្រជងខ្ពស់។

 

នៅក្នុងឱកា​សនោះលោក ម៉ឹង វណ្ណា នាយកមជ្ឈមណ្ឌ​លបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែង បាន​លើក​ឡើងថា មជ្ឈមណ្ឌលបណ្ដុះ​បណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះ គឺជាស្ថាប័នរដ្ឋ ហើយម​ជ្ឈមណ្ឌ​លនេះស្ថិតនៅក្រោមឱ​វាទមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត ហើយមជ្ឈមណ្ឌល​នេះបាន​ធ្វើបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងគោលបំណង​លើកកម្ពស់លក្ខខណ្ឌ​ការងារល្អប្រសើរ ពង្រឹងភាព​សុខ​ដុមរ​មនា នៃទំនាក់ទំនងវិជ្ជាជីវៈ បង្កើតបរិយា​កាសការងារ ឱកាសការងារ និងវិធានការ​គាំពារ​សង្គម ព្រមទាំ​ងផ្ដល់ការបណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ ឲ្យស្របតាមត​ម្រូវការទីផ្សារ​ការងារ ​ដើម្បី​ធ្វើ​ឱ្យប្រសើរឡើង នៅជីវភាព​រស់នៅ រប​ស់ប្រជាពលរដ្ឋ សំដៅ​កាត់បន្ថយភាពក្រីក្រ ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិប្រកបដោយ ជីវភាព និងការបែងចែ​កផលនៃកំណើ​នសេដ្ឋកិច្ចប្រ​កបដោ​យសមធម៌។

លោក ចាន់ រ៉ាន់ អភិបាលរងខេត្ត បានប្រសាសន៍ថា ទិវាជាតិ លើកទី៥ ក្នុងឆ្នាំ២០២២ នេះ គឺផ្ដោត​ទៅលើប្រធានបទ “TVET (ធីវេត) បង្កើនផលិត​ភាពការ​ងារ និងភាពប្រកួតប្រជែងខ្ពស់ ដែល​ធ្វើ​ការចាក់ផ្សាយតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ជូនដល់សាធារណជនទាំងក្នុង និង​ក្រៅ​ប្រទេស ដើ​ម្បី​ទ​ទួលបាននូវព័ត៌មាន និងសមិទ្ធផល TVET (ធីវេត) ជាអាទិ៍រួមមាន៖ ព័ត៌មានអំពីកា​រធ្វើទំនើប​កម្មនៃប្រព័ន្ធ TVET (ធីវេត), ការបង្ហាញពីកម្មវិ​ធីបណ្តុះបណ្តាល​តាមបែបគន្លងថ្មី ឬទម្លាប់​ថ្មីនិងកា​ររៀន​សូត្រពេញមួយជីវិត និងឱកាស​ទទួល​បានអាហារូបករណ៍ ដើម្បីសិក្សា នៅ​តាមគ្រឹះស្ថាន​អប់រំបណ្តុះ​បណ្តាលបច្ចេកទេស និងវិជ្ជាជី​វៈទូទាំងប្រទេស។ ការផ្ដល់មគ្គុទេសក៏លើ​ជំនាញ/អាជី​ព/មុខរបរ ដល់សិស្សានុសិស្ស យុវជន ក្នុង​ការសម្រេចចិត្ត ជ្រើសរើសជំនាញមកសិ​ក្សាស្រប​តាមតម្រូវការទីផ្សារការងារ នាពេលបច្ចុប្បន្ន និងអ​នាគត។

 

លោកអភិបា​លរង ក៏បានបន្តទៀតថា ក្រោយពេលសិក្ខា​កាមបញ្ចប់ការសិ​ក្សានីមួយៗតាមមុខ​ជំនា​ញ នោះទៅសូមឲ្យលោកប្រធានមជ្ឈមណ្ឌលស្វះស្វែង ទំនាក់ទំនងឲ្យបានល្អប្រសើរចំពោះ សហគ្រាស និងអង្គការនានា ដើម្បីស្វែងរកការងារជូន សិក្ខាកាម ដែលបានបញ្ចប់ការសិក្សានៅ មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តព្រៃវែងនេះផងដែ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button