ល្បែងស៊ីសងជល់មាន់ អាប៉ោង និងបៀរ(BACARAT) កំពុងបើកឲ្យលេងយ៉ាងកគ្រើក នៅព្រំដែនកម្ពុជា-វៀតណាម ក្បែច្រករបៀងស្វាយអាង៉ោង សមត្ថកិច្ចគ្មានចំណាត់ការ
(ព្រៃវែង)៖ប្រជាពលរដ្ឋ រស់នៅជាប់ព្រំដែនកម្ពុជា–វៀតណាម សម្តែងការព្រួយបារម្មណ៍ជាខ្លាំង ដោយសារនៅមូលដ្ឋានរបស់ពួកគាត់មានបើកបនល្បែងស៊ីសងប្រភេទជល់មាន់ អាប៉ោង និងបៀរ (BACARAT) ជាដើមយ៉ាងកគ្រឹកគក្រេង មានទាំងប្រជាពលខ្មែរ និងជនជាតិវៀតណាមកាន់សត្វមាន់ចូលតាមច្រករបៀងយ៉ាងប្រសេកប្រសាចចូលលេងនូវអាគារមួយកន្លែងក្បែរច្រករបៀងស្វាយអាង៉ោង ស្ថិតនៅក្នុងភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង មិនឃើញមានសមត្ថកិច្ចមូលដ្ឋានចុះបង្ក្រាបឡើយ។
បើតាមអ្នកចាញ់ល្បែងប្រពន្ធសឹងដេញក្បាលចេញពីផ្ទះបានបង្ហើបឲ្យដឹងថា ចំពោះល្បែងប្រភេទបៀរ (BACARAT) លេងចាក់ភ្នាល់ដោយរូបិយប័ណ្ណខ្មែរ ក្នុងមួយក្តារៗរាប់លានរៀលឯណោះ ។រីឯល្បែងជល់មាន់វិញ គឺមានជាជនជាតិខ្មែរមួយក្រុមដែលគេស្គាល់ថា ជាមេធំ បានម៉ៅការពីថៅកែបនល្បែងជាជនជាតិវៀតណាម ឈ្មោះ ចូវ ក្នុងមួយសប្តាហ៍ចំនួន០២ថ្ងៃ ចំណែក០៥ថ្ងៃទៀត គឺជនជាតិវៀតណាមជាអ្នកធ្វើមេស៊ីសង ។
ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងខាងលើបានលើកឡើងថា សព្វថ្ងៃនេះជនជាតិវៀតណាម លួចឆ្លងដែនមកលេងបនល្បែងដោយជិៈទូក នៅពេលពួកគេជិៈឆ្លងមកដល់ដីខ្មែរ គឺមានពួកម៉ូតូឌុប មួយក្រុមប្រហែលជា២០ទៅ៣០គ្រឿង នៅរង់ចាំដឹកជញ្ជួនពួកញៀនល្បែងទាំងនោះដោយមិនរំខានដល់សមត្ថកិច្ចនោះឡើយ។ជុំវិញបញ្ហាខាងលើនេះអ្នកសារព័ត៌មានយើង បានរាយការណ៍ជូនអាជ្ញាធរមួលដ្ឋានហើយដែរ តែរហូតមកដល់ពេលនេះ ក្រុមញៀនល្បែងទាំងនោះនូវតែលេងយ៉ាងរំភើយដោយគ្មានខ្លាចញើតអ្វីទាំងអស់ ប្រៀបដូចជាមានអ្នកនៅពីក្រោយខ្នងដ៏ធំក្នុងវង់ល្បែងនេះអញ្ជឹ្ងង។ទាំងនេះជាហេតុធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្មណ៍ពីសុខសុវត្ថិភាពនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ព្រោះថា មានល្បែងស៊ីសងតែងតែកើតមានឡើងនូវបទល្មើសផ្សេងៗ ដូចជា អំពើចោរកម្ម អំពើហឹង្សាក្នុងគ្រួសារ និងបទល្មើសជួញដូរ ប្រើប្រាសគ្រឿងញៀន។ពលរដ្ឋខ្លះចាញ់ល្បែង លក់អស់ទ្រព្យសម្បត្តិ ដីធ្លី ជំពាក់បំណុលគេជុំទិស បង្កជាបញ្ហាអសន្តិសុខសង្គម ជាដើម។ដូច្នេះពួកគាត់ស្នើឲ្យអធិការ ស្រុកកំពង់ត្របែក មានវិធានការផងទាន!! ដើម្បីឲ្យស្របតាមគោលន យោបាយភូមិ ឃុំ មានសុវត្ថិភាពរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញ៕មានវគ្គបន្ត