ព័ត៌មានជាតិ

អភិបាល​ខេត្តប៉ៃលិន ព្រ​មានចាត់​ការចំ​ពោះ​ជនរំ​លោភ​យក​ដីចំណី​ភ្នំ និង​ដីភ្នំធ្វើ​ជាក​ម្មសិទិ្ធផ្ទាល់ខ្លួន

ខេត្តប៉ៃលិន៖ក្រោយពី​សង្កេតឃើញដីភ្នំជាច្រើនកន្លែង ត្រូវបានក្រុម​ឈ្មួញយក​គ្រឿងច​ក្រអេ​ស្កា​វ៉ាទ័រ​ទៅជីកក​កាយដឹកដីលក់​យ៉ាងគគ្រឹកគគ្រេង និងទន្ទ្រាន​យកធ្វើជាក​ម្មសិទ្ធិផ្ទាល់ខ្លួន ទើប​នៅព្រឹកថ្ងៃទី១៦ ​ខែមិថុនា ឆ្នាំ២០២២នេះ លោ​កជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹក​នាំមន្ត្រីមន្ទីរជំនាញ ដោយមា​នការអញ្ជើញចូលរួមពី​អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបា​លរងខេត្ត មន្ត្រីសាលាខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត ជាច្រើននាក់ ចុះពិនិត្យភ្លាមៗ និងដាក់ចំ​ណាត់ការបន្ទាន់ ពាក់ព័ន្ធទៅនឹងករណីជីកកកាយដីចំណីភ្នំ នៅចំណុចភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ប្រភពព័ត៌មានបានឱ្យដឹងថា៖ ដើម្បីថែរក្សា​ធនធានធម្មជាតិ ឱ្យនៅស្ថិតស្ថេរនៅគង់វង់ដដែល ជាពិ​សេ​សមរតកកេរ្តិ៍ដូនតា គឺដីព្រៃភ្នំ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បានក្រើនរំលឹកដល់ប្រធា នមន្ទីរជំនាញ​មួយចំនួន និងបុគ្គល ដែលតែ​ងតែរំលោភបំពានដីចំណីភ្នំ និងដីភ្នំតែម្តង ត្រូវបញ្ឈប់​សកម្ម ភាពជាបន្ទាន់ ជាពិសេស អ្នកដែលចូល​ចិត្តរំលោភបំ​ពានយកដីសា​ធារណៈរបស់​រដ្ឋមក​ធ្វើប្លង់​គ្រប់គ្រង ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួន។

 

លោកជំ​ទាវអភិបាលខេត្ត ក៏បា​នដាក់ចេញនូវចំ​ណាត់ការដ​ល់មន្ត្រីមន្ទីរជំនាញពាក់ព័ន្ធ ត្រូវតែអ​នុវត្តឱ្យ​បា​នម៉ឺងមាត់ តាមនីតិវិ​ធីច្បាប់ ចំពោះបុគ្គលណា​ ដែលរំលោភយកដីចំណីភ្នំ និងដីភ្នំ និង​ស្នើឱ្យបញ្ឈប់ការជី​កកកាយ និងរុករានទន្ទ្រានយកដីរបស់រដ្ឋ ដោយត្រូវហាមឃាត់​ចាប់​ពីពេល​នេះត​ទៅមិនត្រូវឱ្យប៉ះពាល់នោះឡើយ។

 

ប្រភពដដែលបញ្ជាក់ទៀតថា ពាក់ព័ន្ធទៅនឹងការរំលោភបំពានដីចំណីភ្នំ និងដីភ្នំនេះដែរ​លោកជំទាវអភិ​បាលខេត្ត ក៏បានដាក់ចំ​ណាត់ការដល់អស់លោក លោកស្រី ប្រធាន​មន្ទីរជំ​នា​ញមួយចំនួន ត្រូវអនុវត្ត​តាមនីតិវិធីច្បាប់ ចំពោះបុគ្គលណាដែលមានការឃុបឃិតគ្នា រំលោភ​យ​កដីចំណីភ្នំ និងដីភ្នំ ដោយជីកកកាយដឹកដីលក់ ឬពុះឡូតិ៍លក់ ត្រូវតែប​ញ្ឈប់សកម្មភា​ពទាំង​នោះ។

 

លោកជំទាវអភិបាលខេត្ត ក៏បានបន្ថែមទៀតថា ៖ ក្នុងករណីការអនុវត្តមានកា​ររាំងស្ទះ​ដោយបញ្ហា​ណាមួយដែល​មិនមានការចូលរួម​សហការពីបុគ្គលរំលោភបំពាន ឬអ្នកពាក់ព័ន្ធសូមឱ្យក្រុម​ការងា​ររៀបចំឯកសារសម្រាប់រដ្ឋបាលខេត្ត ដាក់ជូនទៅ​សាលដំបូងខេត្ត ដើម្បីមានចំណាត់​ការតាមនីតិវិធី​ច្បាប់ផងដែរ៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button