ព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ព័ត៌មានជាតិ

រថភ្លើងបុករថយន្ត​បើកឆ្លងកាត់ អូសជាងជិត៤០ម៉ែត្រ នៅស្រុកមង្គលបូរី បណ្តាល​​ឲ្យក្រ​ឡាប់​ សំ​ណាង​ល្អគ្មានអ្នក​គ្រោះថ្នាក់​ដល់ជីវិត

(បន្ទាយមានជ័យ)៖សំណាងល្អមិនប​ណ្តាល​ឲ្យមាន​មនុស្សគ្រោះថ្នាក់ ក្នុង​ហេតុការណ៍​​គ្រោះថ្នាក់ចរា​ចរណ៍​រវាង​រថភ្លើង​បុក​ជាមួ​យរថយន្ត កាលពី​វេលាម៉ោង០៨និង២០នាទី​យប់ថ្ងៃទី១៦​ ខែមិថុនា ឆ្នាំ ២០២២ នៅ​ចំណុចផ្លូវប្រសព្វផ្លូវរថភ្លើង​និងផ្លូវជា​តិលេខ១៥​៩C ស្ថិតនៅក្នុងភូមិអូរស្ងួត ឃុំអូ​រប្រាសាទ ស្រុកមង្គល​បូរី ខេត្តបន្ទាយមានជ័យ ។

 

លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាលស្រុកមង្គលបូរី បានឲ្យដឹងថា៖​ នៅមុនពេល​កើតហេតុមានរថយន្តមួ​យគ្រឿងម៉ា​កហ៊ីយ៉ានដាយ ពណ៌ស ប្រភេទដឹ​កទំនិញ ផលិតឆ្នាំ២០០០ ពា​ក់​ផ្លាកលេខភ្នំពេញ3​D-5575 ​បានធ្វើដំ​ណើរតាម​បណ្តោយផ្លូវជាតិលេខ១៥៩C ក្នុងទិសដៅ​ពីកើត​ទៅលិច បា​នក្រឡាប់ផ្ងាជើង ក្រោយពី​ជួប​ឧប្បត្តិ​ហេតុ​គ្រោះថ្នាក់​ចរាចរណ៍ដែលបង្កឡើង​ដោយ​រថភ្លើង​មួ​យគ្រឿង​លេខ៦៦៥​៧ ពណ៌ខ្មៅ+លឿង ​ក្រុមហ៊ុនROYALRAILWAY​ បើកបរក្នុងទិ​សដៅពីត្បូងទៅជើង បុក​ពេ​ញទំហឹង​អួសប្រវែ​ង៣៨,៥០ម៉ែត្រ។

 

លោកអធិការបានបញ្ជាក់ថា៖ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះរវាងរថភ្លើង​បុកជាមួយរថយន្តនេះ​ មិន​បណ្តាលឲ្យមា​នមនុស្សណាម្នាក់រ​ងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ គ្រាន់​តែរងរបួស​ស្រាលអ្នក​បើករថយ​ន្ត ឈ្មោះ ពាន់ ពៅ ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូ​មិលៀប ឃុំពាត់ស្នែង ស្រុកអង្គរធំ ខេត្ត​សៀមរាប និងអ្នក​បើកបររថភ្លើងមិ​នរងរបួសនោះ​ទេ ឈ្មោះយុយ យី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅ​ភូមិធ្នុងរលីង ឃុំលា​យបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ៕

      

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button