ព័ត៌មានជាតិ

ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ដឹក​នាំ​ប្រជុំផ្សព្វផ្សាយ​ផែនការ ​ការ​ពារសន្តិសុខ សុវត្ថិភាព ជូន​ថ្នាក់ដឹកនាំ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាលខេត្តបន្ទាយ​មានជ័យ​ នៅព្រឹក​ថ្ងៃទី២១ ខែ មិថុនា ឆ្នាំ២០២២នេះ បានដឹកនាំកិ​ច្ចប្រជុំត្រួតពិនិត្យផែនការ និងដាក់ទិ​សដៅការ​ងារ កិច្ចការពារសន្ដិសុខ សុវត្ថិ​ភាព និងរក្សាសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ថ្ងែទី១ ខែកក្តដា ឆ្នាំ ២០២២ ​ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិ​ព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់លោកលោកស្រី ឧត្តមសេនីយ៍ ​វរសេនីយ៍ ស្នងការង លោកនាយការិ​យាល័យនគរបាលជំនាញ និងលោក​អធិការន​គរបាលក្រុងស្រុកទាំង៩ និងលោកមេបញ្ជាការវរការពារព្រំដែនគោកទាំង៤ ។

 

លោកឧត្តមសេនីយ៍ត្រី ផាតផល្លី ស្នងការរង បានឡើងអានផែនការ និងសេចក្តីណែនាំ ផ្សព្វផ្សាយ​ដ​ល់កងកម្លាំង ស្តីពីការត្រៀមកម្លាំងការពារក្នុងពិធី ។លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដា​ក់ចេញ​នូវគោលការណែនាំ ដល់កម្លាំងនគរបាលទាំងអស់ ត្រូវការពារគ្រប់គ្រងតាម​ចំណុចគោល​ដៅរៀងៗខ្លួនឱ្យបានល្អ និងក្តាប់សភាពការណ៍ ដើម្បីទ្រោលសភាពការណ៍ឱ្យបាន១០០% និង ជូនពរដល់កងកម្លាំងទាំងអស់ក្នុងការចុះបេសកម្មទទួលបានជោគជ័យ១០០%

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button