ព័ត៌មានជាតិ
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១ឆ្នាំ សពអតីតប្រធានមន្ទីរព័ត៌មានខេត្តព្រៃវែង
(ព្រៃវែង)៖ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានដឹកនាំគណៈប្រតិភូក្រសួងព័ត៌មាន បានអញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប ១ ឆ្នាំសពឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង និងជាសមាជិកក្រុមប្រឹក្សាខេត្ត។
គួរំលឹងផងដែរថា ឯកឧត្តម អៀង ជេដ្ឋ អតីតប្រធានមន្ទីរព័ត៌មាន ខេត្តព្រៃវែង បានទទួលមរណៈភាព នៅយប់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង ២:៥៤ នាទីយប់ ក្នុងជន្មាយុ ៦៥ឆ្នាំ ដោយរោគគារពាធ៕