លោក ទូច ស៊ីផាត អ​ញ្ជើញដឹកនាំកិច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួ​លផលស្ដីពី​ការសាងសង់ផ្លូវជនបទ ក្នុងខេត្តបន្ទាយមានជ័យ

(បន្ទាយ​មានជ័យ)សូមចូលរួមសហការគ្នាក្នុងភូមិ និងអជ្ញាធរភូមិ ឃុំ រក្សាដីចំណីផ្លូវ សម្រាប់អភិ​វឌ្ឍផ្លូវឱ្យធំទូលាយ ស្អាត ប្រឡាយ ទឹកដោះទឹកក្នុងភូមិ នៅពេលអនាគត ជាប្រយោជ​ន៍ដល់​កូនចៅ​យើង ប្រទេសជាតិ និងជាតិសាសន៍យើង ទាំងងមូល។លោក ទូច ស៊ីផាត អគ្គនាយករង រដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ​ក​សិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) មានប្រសាសន៍​បែប​នេះក្នុងកិ​ច្ចប្រជុំជាមួយអាជ្ញាធរពាក់ព័ន្ធ និងប្រជាពលរដ្ឋទទួលផលស្ដីពីការសាងសង់ផ្លូវជនបទ គម្រោ​ងគាំទ្រ​និរន្តរភាព​ហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ ហ្នឹងពាណិជ្ជូបនីយកម្ម(SAAMBAT) ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍​ជនបទ​ខេត្តបន្ទាយមានជ័យ លោក ហោ ញ៉េប នាយករងរដ្ឋបាលខេត្ត និងតំណាងស្រុក ឃុំ ភូមិ បងប្អូ​នប្រជា​ពលរដ្ឋ ព្រមទាំងមន្ត្រីនៃអង្គភាពគ្រប់គ្រងគម្រោង និងទីប្រឹក្សាគម្រោង តំណា​ងក្រុមហ៊ុន​សាងសាង៖ក្រុមហ៊ុនបេងម៉េង ក្រុមហ៊ុនរចនាប្លង់ និងត្រួតពិនិត្យបច្ចេកទេសសាងសង់ (SP1) ប្រជុំនេះ​ធ្វើនៅបរិវេណវត្តប្រាសាទស្រះកណ្ដាល(ខ្ចាស់) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក ជា យុទ្ធារុណ បានមានប្រសាសន៍លើកឡើងថា៖កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ជាខ្លាំង ដែលភាគីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់បានមកចូលរួម ព្រោះនេះគឺជាឱកាស​មួយដែលយើង​ទាំង​អស់គ្នាអាច ពិភាក្សាអំពីកិច្ចការមួយចំនួនដើ​ម្បីត្រៀមអនុវត្តនៅ​ពេលដែលគមម្រោ​ងផ្លូវពីរខ្សែ​នេះចាប់ផ្តើម​ដំណើរការបើក ការដ្ឋាននាពេលដ៏ខ្លីខាងមុខ។

ជាមួយនឹងឱកាសដ័វិ​សេសវិសាលនេះលោក ទូច ស៊ីផាត បានពាំនាំការសាក់សួរសុខទុក្ខ និងពរ​សព្វ​សាធុការ​របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  ជូនដល់ លោក លោកស្រី អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ និងប្រជាពលរដ្ឋទទួលផលទាំងអស់ សូមមានសុខភាពល្អ និងសុភមង្គល ក្នុងគ្រួ​សារ។

លោក ទូច ស៊ីផាត បានមានប្រសាសន៍បញ្ជាក់ទៀតថា៖គោលបំណងសំខាន់ នៃកិច្ចប្រជុំនាពេ​លនេះ​គឺ...ផ្សព្វផ្សាយពីកា​រដំណើរការ និងបទដ្ឋានប​ច្ចេកទេស​សាងសង់ផ្លូវរបស់គម្រោង។២.ស្នើឱ្យអាជ្ញាធរពាក់​ព័ន្ធ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ ចូលរួមសហ​ការក្នុងពេល​នៅក្រោយ​ពេល​សាងសង់ផ្លូវ ដើម្បីឱ្យកា​រងារ​សាងសង់​បានទា​ន់ពេ​លវេលា និង មានគុណភាពល្អ ប្រើប្រាស់​បាន​យូរ ដែលជាប្រយោ​ជន៍សម្រាប់ប្រជា​ពលរដ្ឋនៅក្នុងមូល​ដ្ឋាន ក៏ដូចជាប្រទេសជាតិទាំងមូល។ ជាពិ​សេសគ​ម្រោង SAAMBATនេះមាន​គោល​ដៅកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់សន្តិសុខស្បៀង នៅ ក្នុងប្រទេសកម្ពុជា តាមរយៈអភិវឌ្ឍន៍ ហេដ្ឋារចនា សម្ព័ន្ធជនបទរួម មាន៖ ស្ថាបនាផ្លូវកៅ​ស៊ូពីរជាន់និងបេតុង កែលម្អ ផ្សារ ជនបទ កសាងទីកន្លែង ប្រមូល ផ្តុំកសិផល និងកំពង់​ដរសហ​គមន៍

ទន្ទឹមគ្នានេះលោ​ក ទូច ស៊ីផាត សំណូមពរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅសងខា​ងផ្លូវសូម​ចូល​រួមថែ​រក្សាសមិទ្ធផល ដែលទទួលបា នថ្មី នេះ តាមរយៈការសម្អាតបរិស្ថាន​តាមដងផ្លូវកុំឱ្យ​មានដក់ទឹក ស្ទះទឹកតាមប្រ ឡា យ ឬចង្អូរទឹក នៅ សង ខាងផ្លូវ។ជាពិសេសសូម​ចូលរួមផ្តល់ដីចំណីផ្លូវ ដើម្បីសាងសង់ផ្លូវឱ្យល្អ មានសោភណ្ឌភាព និងប្រើប្រាស់រួមនៅក្នុងភូមិ ឃុំរបស់យើងទាំងអស់គ្នាបានយូរអង្វែង៕

Leave a Reply

Your email address will not be published. Required fields are marked *