លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ ដឹកនាំប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខ សុវត្ថិភាព ជូនថ្នាក់ដឹកនាំ
(បន្ទាយមានជ័យ)៖នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យផែនការ ប្រតិបត្តិការ ការពារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ថ្ងែទី១ ខែកក្តដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ទបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ។
ក្នុងនោះលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានដាក់ចេញនូវគោលការណែនាំ ជូនដល់លោកមេបញ្ជាការ គ្រប់បណ្តាកងឯកភាព ដែលដឹកនាំកម្លាំង ចេញប្រតិបត្តិការ ការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ ក្នុងពិធី ទិវាមច្ចាជាតិ ត្រូវគ្រប់គ្រង និងដឹកនាំបញ្ជាតាមចំណុចគោលដៅនិមួយៗ ត្រូវអនុវត្តន៍ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីទទួលបានជោគជ័យ តាមផែនការដែលថ្នាក់លើប្រគល់ជូន៕