ព័ត៌មានជាតិ

សម្ពោធដាក់​ឲ្យប្រើប្រាស់​ជាផ្លូវការសួនច្បារ និងផ្លូវបេតុអាមេ ព្រមទាំង​បើកការដ្ឋាន​សាងសង់​កំណាត់ផ្លូវជា​តិលេខ៨ និង៧០បេ ក្នុងស្រុកខ្សាច់កណ្តាល

(ខេត្តកណ្តាល)៖សួនច្បារទំ​ហំ ២២០ម៉ែត្រ គុណនឹង​៤៥ម៉ែត្រ និងផ្លូវបេតុ​ងអាមេប្រវែង២,​៤០០ម៉ែ​ត្រ ទទឹង ៨ម៉ែត្រ ត្រូវបានសម្ពោ​ធ​​ដាក់ឱ្យប្រើ​ប្រាស់​ជា​ផ្លូវ​ការ ​ព្រម​ទាំងបើកកា​រដ្ឋានសាង​សង់​កំណា​ត់ផ្លូវលេខ ៨ ប្រវែង ៣ ៨៦០​ម៉ែត្រ ដោយមា​នអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជា​តិលេខ ៧០បេ ប្រវែង២,​០០០ម៉ែត្រ ផ្លូវខេត្តលេខ៣៨១អា ភ្ជាប់ពីផ្លូវជា​តិលេខ៧០បេ ទៅផ្លូវជាតិ​លេខ៨ ប្រវែង១,០៩៦ម៉ែត្រ ដាក់លូ​ដោះទឹក ៣,៨២២ម៉ែត្រ ដាក់រ៉ឺហ្គា១៦២កន្លែង​ រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង ៤,០០០​ម៉ែត្រ និងតម្លើងបង្គោល​ភ្លើងបំភ្លឺផ្លូវ​ តាមផ្លូវប្រវែង ២,៤៨០ម៉ែត្រ នៅភូមិ​ព្រែកតាមាក់ ភូមិស្វាយអា​ត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយ​អាត់ក្រោម ភូមិបឹងក្រចាប់ និងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល នាព្រឹកទី១​២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាព​ឯកឧត្តម​អគ្គ​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី​រ័ត្ន ឧបនាយករដ្ឋម​ន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និ​ងហិ​រញ្ញវត្ថុ និងជា​ប្រធានក្រុម​ការងាររាជ​រដ្ឋាភិ​បាល ចុះមូល​ដ្ឋាន​ខេត្តកណ្ដាល ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រ​ធាន​ក្រុមប្រឹក្សា​ខេត្ត​កណ្តាល​ ​​ឯក​ឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ​អភិបាលខេត្តកណ្តាល និងមានកា​រចូលរួមពី​មន្ត្រីរាជការ កងកម្លាំ​ងប្រដាប់​អាវុធ ព្រះសង្ឃ ព្រមទាំងប្រជាពល​រដ្ឋផងដែរ។

 

នេះគឺជាសមិទ្ធផល​ដ៏ធំធេងបន្ថែមទៀត​របស់ខេត្តកណ្ដាល ក្នុងវិ​ស័យបរិស្ថាន និងវិស័យ​សេដ្ឋកិច្ចសង្គម ប្រកបដោយ សមធ​ម៌ និងបរិយាប័ន្ន ស្រប​តាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ រប​ស់​​រាជរដ្ឋាភិបាល ក្រោមការដឹក​នាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គម​ហាសេនាប​តីតេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំ​ណត់យក​ធនធាន​មនុស្ស ទឹក ផ្លូវ ភ្លើង ជាអា​ទិភាព ក្នុងការលើកកម្ពស់ផាសុខភាព និងជីវភាពរស់​នៅជូនប្រជា​ពលរដ្ឋ

នាឱកាស​នោះ ឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជា​ពលរដ្ឋទូ​ទាំងខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណ​ដ៏ខ្ពង់ខ្ពស់ និង​ដ៏ជ្រាលជ្រៅបំផុតចំពោះ ឯក​ឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រ​ធានក្រុមកា​រងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងឯកឧត្តម លោកជំទាវ ក្រុមការ​ងារ ដែលបាន​យកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងបានគាំទ្រដោយសន្ដានចិត្តមនុស្សធម៌ បរិច្ចាគ​ថវិកាផ្ទាល់​ខ្លួន សាងស​ង់នូវសមិទ្ធិផលនានាក្នុងមូលដ្ឋានខេត្តកណ្ដាល បម្រើដល់ប្រយោជន៍សាធារណៈ រហូតស​ម្រេ​ចបាននូវសមិទ្ធិផលជាផ្លែផ្កាដូចបានឃើញក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយ​ភាពជោគ​ជ័យ និងបានកំពុងសាង​សង់បន្តយ៉ាងសកម្ម៕

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button