ព័ត៌មានជាតិ

រដ្ឋបាលខេត្តស្វាយរៀង បើកកិច្ចប្រជុំបូកសរុប​លទ្ធផលការងារប្រចាំឆមាសទី១ និង​ទិស​ដៅការងា​រឆមាសទី២ ឆ្នាំ២០២២

ខេត្តស្វាយរៀង៖ឯកឧត្តមម៉ែន វិបុល អភិបាល នៃគណ:អ​ភិបាលខេត្តស្វាយរៀង និងជាប្រធា​នគណៈ​បញ្ជាការឯកភា​ពរដ្ឋបាលខេត្ត នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ បានអ​ញ្ជើញជា​អធិបតីក្នុង​កិច្ចប្រជុំបូក​សរុបលទ្ធផលកា​រងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២​០២២ របស់រដ្ឋបា​លខេត្តស្វាយរៀង

 

នាឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានថ្លែងអំ​ណរគុណ និងកោ​តសរសើរចំពោះលោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដា​ប់អាវុធក្នុងខេត្តស្វាយរៀង ដែលបា​នសហកា​រអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនបា​នល្អទាំងការផ្តល់សេវាសាធារណៈ និងការថែរក្សាសន្ដិសុខ សុវត្ថិ​ភាពសង្គម ជាពិសេសក្នុងកំឡុងពេ​លបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ។

 

ជាមួមគ្នានោះដែរឯកឧត្តមអភិបាលខេត្ត ក៏បានផ្តាំផ្ញើ​ដល់អាជ្ញាធ​រពាក់ព័ន្ធនូវ​ចំណុចសំខា​ន់ៗមួយ​ចំនួន​ដូចខាងក្រោម

បន្តយកចិត្តទុកដា​ក់លើបញ្ហាភូមិ​ ឃុំមានសុវត្ថិភាព ជាពិសេសទប់ស្កាត់បញ្ហាគ្រឿងញៀន ក្មេង​ទំនើង និងអំពើចោរកម្មផ្សេងៗជាដើម។​

រៀបចំកម្មវិធី​វេទិការសាធារណៈ​ជូនដល់ក្រុមប្រឹក្សាខេត្ត។​

មន្ទីរអង្គភា​ព កងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរក្រុង/ស្រុក ត្រូវសហ​ការពង្រឹងកា​រគ្រប់គ្រង និងការប្រមូលពន្ធដារ ពន្ធគយ និងពន្ធផ្សេងៗឲ្យបានត្រឹមត្រូវ និងគ្រប់តាមផែនការ ។

រដ្ឋបាលក្រុង ស្រុកត្រូវណែនាំ​ដល់ប្រជាពលរដ្ឋទៅ​ទទួលការចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ១៩​ដូសជម្រុញឲ្យបានគ្រប់ៗគ្នា។

ត្រូវត្រៀមលក្ខណៈ​រៀបចំបង្កើតគណកម្មការរៀបចំពិធីអុំទូ​កនៅច្រាំង​ទន្លេវ៉ៃគោខេត្តស្វាយរៀង។

កាកបា​ទក្រហមកម្ពុជាខេត្ត ត្រូវត្រៀមលក្ខណៈគ្រប់​ពេលវេលាក្នុងការជួយសង្គ្រោះ​ដល់ប្រជាព​លរដ្ឋដែលរង​គ្រោះដោយបញ្ហាផ្សេងៗដូចជាគ្រោះធម្មជាតិជាដើម

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button